បរទេស៖ អ្នកចាត់ការទូទៅក្រុមអធិរាជស  Real Madrid លោក Carlo Ancelloti ចង់បានខ្សែប្រយុទ្ធឆ្នើម Mohamed Salah របស់ក្រុម​ហង្សក្រហម Liverpool មករួមក្រុមជំនួសវិញប្រសិនដំណើរការនៃកិច្ចព្រមព្រៀងចរចារផ្ទេរយក Kylian Mbappe ពីក្លឹប PSG មិន​ទទួលបានជោគជ័យជាផ្លែផ្កានោះទេ។

Keep Salah or swap for Mbappe? - Fans split on Liverpool's fantasy scenario  - Liverpool FC - This Is Anfield

គួរបញ្ជាក់ថាវីរបុរសដែលបានជួយអោយក្រុមមាន់គកបារាំងលើកពាន World Cup ២០១៨រូបនេះ​នៅ​ឡើយមិនទាន់បន្ត កិច្ចព្រមព្រៀងថ្មីជាមួយក្លឹបនៅឡើយទេ ស្របពេលកិច្ចសន្យាចាស់របស់ខ្លួន​មាន​សុពល​ភាពនៅពេល​បញ្ចប់​រដូវ​កាល​ថ្មីខាងមុខនេះ។ មានន័យថា Mbappe និងក្លាយជាកីឡាករដែលអាចផ្ទេរចេញដោយគ្មានតម្លៃខ្លួន​ក្រោមរយៈពេល ១២ ខែទៀត  ។​​ដោយមើលឃើញពី បញ្ហាប្រឈមដូច្នេះ PSG និងពិចារណាលើសំណើរណាមួយដែល​ក្លឹបធំៗចង់​បានកីឡាករសំខា​ន់​របស់ខ្លួនរូប​នេះទៅ​រួមក្រុមជៀសវាងបាត់បង់រូបគេដោយគ្មានតម្លៃខ្លួន។

Kylian Mbappé | Football Players Wiki

រីឯខ្សែប្រយុទ្ធអន្តរជាតិអេហ្សីបវិញកន្លងមកធ្លាប់បាន បដិសេធផ្លាស់ទៅកាន់ Real Madrid ឬ Barcelona  ស្របពេលកីឡាករវ័យ ២៩ ឆ្នាំរូបនេះបាននិងកំពុងពិភាក្សាក្នុងការបន្តកុងត្រារថ្មីលើកិច្ចសន្យាចាស់ដែលនិងផុតកំណត់នៅឆ្នាំ ២០២៣ខាងមុខនេះ។ យ៉ាងណាមិញ Liverpool បច្ចុប្បន្នក៏កំពុងពិចារណាលើកីឡាករខ្សែបម្រើ-ស្លាបអន្តរជាតិ អ៊ីតាលី Domenico Berardi បន្ទាប់ពីរូបគេបង្ហា​ញទម្រង់​លេង​បាន​ល្អបំផុតនៅព្រឹត្តការណ៏Euro២០២០កន្លងទៅ ។

Mohamed Salah achieves new record in the English Premier League - Egypt  Independent

 

Salah បានបញ្ចប់យុទ្ធនាការរដូវកាលចាស់ ២០២០-២០២១ ដោយរកបាន៣១ គ្រាប់និងបង្កើតឪកាស៦លើកគ្រប់ក្របខណ្ឌ​ប្រកួត​ទាំងអស់។ ម៉្យាងវិញទៀត ក្រៅពីមិនទាន់ឆ្លើយតបការចាប់អារម្មណ៏ពីសំណាក់ក្លឹប Real Madrid កន្លងមកLiverpool ក៏បាន​បដិសេធ​មិនអនុញ្ញាតិអោយSalahចូលរួមជាមួយក្រុមជម្រើសជាតិអេហ្សីបលើដំណើរការ ប្រកួតកីឡាករ អូឡាំពិកនៅទីក្រុងតូក្យូ​ប្រទេសជប៉ុន​នាពេលឆាប់ៗខាងមុខនេះផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole