បរទេស៖ ក្លឹបបិសាចក្រហម Manchester United ចង់អោយខ្សែបម្រើឆ្នើមរបស់ខ្លួនកីឡាករ Paul Pogba បន្តអាជីពរបស់ខ្លួននៅទឹកដី Old Trafford រហូតពេលដែលរូបគេចូលនិវត្តន៍អំពីអាជីពជាកីឡាករបាល់ទាត់។

What will it take for Man United to unlock the international Paul Pogba?

អតីតខ្សែបម្រើឆ្នើមរបស់ក្លឹប Juventus រូបនេះនៅសល់កិច្ចសន្យាត្រឹមតែរយៈពេល១២ខែទៀតប៉ុណ្ណោះនៅជាមួយនឹងក្លឹប Manchester United ហើយត្រូវបានគេជឿជាក់ថា Paul Pogba អាចនឹងចាកចេញពីទឹកដី Old Trafford នៅអំឡុងពេលទីផ្សារដូវក្តៅនេះ។ ដោយក្លឹប Paris Saint-Germain កំពុងត្រៀមទឹកប្រាក់ប្រមាណ៥១លានផោនដើម្បីនាំយក Pogba ទៅកាន់ទឹកដី Parc des Princes ខណៈ Man Utd ក៏កំពុងតាមប្រមាញ់យក Camavinga ដើម្បីមកជំនួស Pogba ដូចគ្នា។

Paul Pogba: Manchester United have 'open dialogue' with midfielder over his  future, says Ole Gunnar Solskjaer | Football News | Sky Sports

 

ទោះបីជាយ៉ាងណាក៏ដោយបើយោងទៅតាមគេហទំព័រ The Athletic បានអោយដឹងថាក្រុមរបស់លោក Ole Gunnar Solskjaer នឹងព្យាយាមបញ្ចុះបញ្ចូលអោយ Paul Pogba យល់ព្រមចុះកុងត្រាថ្មីជាមួយនឹងក្លឹបបន្តទៀត ដែលកុងត្រានោះអាចនឹងមានរយៈពេលយូរបំផុតរហូតដល់ពេល Pogba សម្រេចិត្តចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់។ របាយការណ៍បានបន្ថែមថា Pogba គឺមិនមានចំណាប់អារម្មណ៍ក្នុងការផ្ទេរទៅកាន់ក្លឹប PSG ខ្លាំងពេកទេ ហើយរូបតែងតែបើកចំហជានិច្ចក្នុងការបន្តកុងត្រាថ្មីជាមួយ United ទោះបីជាភ្នាក់ងាររបស់គាត់លោក Mino Riola បានចេញមកនិយាយកាលពីពេលកន្លងទៅថាពេលវេលារបស់បេក្ខភាពជ័យលាភី World Cup 2018 រូបនេះនៅ Old Trafford គឺដល់ទីបញ្ចប់ក៏ដោយ៕

 

ប្រភពព័ត៍មាន៖ Sportsmole