បរទេស៖ លោក Ole Gunnar Solskjaer គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United បានលើកឡើងថាមិនទានមានការសម្រេចចិត្ត​ណា​មួយត្រូវបានធ្វើឡើងថាទាក់ទងបញ្ហារបួសស្មាររបស់ Marcus Rashford នៅមុនពេលយុទ្ធនាការរដូវកាលថ្មី២០២១-២០២២ចាប់ផ្តើមនោះទេ។ ធ្លាប់មានបណ្តាញសារពត៌មានបានលើកឡើងថាខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស រូបនេះនឹងត្រូវធ្វើ​ការ​​វះកាត់របួសនៅចុងខែកក្កដាក្រោយពីស៊ូទ្រាំធ្វើការប្រកួតនិងប្រឈមជាមួយបញ្ហាសុខភាពនេះជាយូរមកហើយ។

Ole Gunnar Solskjaer: Marcus Rashford to Return from Injury Before End of  Season | Bleacher Report | Latest News, Videos and Highlights

ជាការឆ្លើយតបទាក់ទងបញ្ហានេះអ្នកចាត់ការទូទៅសញ្ជាតិន័រវេ  Solskjaer បានបញ្ជាក់ថាជុំវិញសុខភាព កីឡាករវ័យ ២៣ ឆ្នាំរូបនេះដូច្នេះថាៈ យើងគិតពីជម្រើសនិងពេលេលាដើម្បីចាត់វិធានការល្អបំផុតសម្រាប់គាត់និងក្លឹប។ យើងកំពុងដោះ​ស្រាយជាមួយអ្នកជំនាញទាក់ទងបញ្ហានេះហើយ ។ មានន័យថាRashfordក្រោយបញ្ចប់រដូវកាលPremier League បានតស៊ូ បង្ហាញខ្លួនចូលលេងបាន៥ប្រកួតនៅព្រឹត្តការណ៏ Euro ២០២០ និង​បានជួយអង់គ្លេសឈានដល់វគ្គផ្តាច់ព្រ័ត្រ បើទោះបីជាបង្ហាញទម្រង់លេងដ៏ខកចិត្តក្រោយមិនបាន​សម្រេចបាន​គ្រាប់​បាល់​កាត់សេចក្តី១១ម៉ែត្រ​ជាមួយអ៊ីតាលី​យ៉ាង​ណា​ក្តី​ ។

Manchester United Forward Marcus Rashford Had a Tough Childhood - Latest  Sports News in Ghana & Sports News Around the World

រកបាន២១ គ្រាប់និងបង្កើតឪកាសបញ្ចប់ទីបាន ១៥ ដងក្នុងការបង្ហាញខ្លួនសរុប ៥៧ លើកកាលពីរដូវកាលចាស់ Rashfordត្រូវបានប៉ាន់ប្រមាណដោយក្រុមគ្រូពេទ្យវេជ្ជសាស្រ្តថាការវះកាត់របួសខ្នងរបស់គេអាចនិងត្រូវចាយពេលអស់ ១២សប្តាហ៏ស្មើនិង៣ខែមានន័យថាប្រសិនប្រតិបត្តិការចាប់ផ្តើមពេលនេះរូបគេនិងអាចអវត្តមានចូលលេងសមរ្ាប់ក្រុម រហូតដល់ខែតុលា២០២១ឯណោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole