បរទេស៖ ខ្សែប្រយុទ្ធ Wayne Rooney ជឿជាក់ថា Jesse Lingard និងទទួលបានឪកាសដ៏អស្ចារ្យ ‘ក្នុងការវិលត្រឡប់មកកាន់ក្រុ ម Man Utd វិញសម្រាប់រដូវកាលក្រោយ។អនាគតរបស់ខ្សែបម្រើកណ្តាល Lingard នាទឹកដី Old Traffordនៅ តែជួប ភាពស្រពេចស្រពិលនៅឡើយ បន្ទាប់ពីរូបគេបានតស៊ូលេងក្រុមការដឹកនាំ របស់លោក Ole Gunnar Solskjaer មុន ពេល ចូលរួមជាមួយក្រុម West Ham ក្នុងកិច្ចសន្យាខ្ចីជើងកាលពីពាក់កណ្តាលរដូវកាល (ខែមករា២០២១)កន្លងទៅ។

Man Utd set West Ham Jesse Lingard price but Solskjaer torn on transfer

យុវជនថ្នាលក្លឹប Man Utd បានបង្ហាញសមត្ថភាពគួរអោយចាប់អារម្មណ៏សម្រាប់ក្លឹបមានមូលដ្ឋាននៅភាគខាងកើតទីក្រុងឡុងដោយស៊ុតបញ្ចូលទី ៩ គ្រាប់និង Assist  ៤ លើកក្នុងការបង្ហាញខ្លួន សរុប១៦ប្រកួត សម្រាប់ក្រុម ញញួរធំ។ទោះយ៉ាង ណា Lingard មិនបានជាប់ឈ្មោះសម្រាប់យុទ្ធនាការ Euro ២០២០ អោយក្រុម ជម្រើសជាតិអង់គ្លេសក្រោមការដឹកនាំ របស់ គ្រូបង្វឹកលោក Gareth Southgateនោះទេ។

Wayne Rooney (@WayneRooney) | Twitter

Man.Utdកំពុងតែនិងធ្វើការសម្រេចចិត្តថាតើក្រុមនិងត្រៀមបន្តដាក់អោយ Lingardខ្ចីជើង រឺដាក់រូបគែបង្ហាញ ខ្លួនក្នុង ក្រុមជម្រើស១១នាក់ដំបូងបានទៀងទាត់នៅរដូវកាលថ្មីនេះ។ ជាការយល់ឃើញវីរបុសក្លឹបលោក Rooney បានបញ្ចាក់ ប្រាប់បន្ទាប់ពីមានការប្រកួតមិត្តភាពមុនបើករដូវកាលជាមួយក្រុម Man United កាលពីថ្ងៃអាទិត្យថាៈ Jesse គឺជា កីឡាករឆ្នើមម្នាក់។គាត់ធ្វើបានល្អណាស់នៅពេលលេងខ្ចីជើងអោយ West Ham ពេលខ្លះនោះ​គឺជា​អ្វីដែល អាចបង្ហាញថាគាត់និងចាប់ផ្តើមអាជីពម្តងទៀត។ គាត់បានឆ្លងកាត់ដំណាក់កាលដ៏លំបាកប៉ុន្តែវា​ជាវិធី​ដែល​​អាចធ្វើ​អោយ គាត់វិលត្រល់មកលេងបាល់ទាត់បានល្អ ប្រសើរឡើងវិញបាន៕

 

ប្រភពព័ត៍មាន៖ Metro