បរទេស៖ ក្រុមកាំភ្លើងធំ Arsenal​ បានបង្ខំចិត្តលុបចោលដំណើរទេសចរណ៍ប្រកួតកំដៅសាច់ដុំមុនបើករដូវកាល Premier League ២០២១-២០២២របស់ពួកគេទៅកាន់ទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីរកឃើញកីឡាករ និងបុគ្គលិកក្លឹបមួយចំនួនមានផ្ទុកមេរោគ Covid-១៩ ជាច្រើនបើយោងគេហទំព័រ The Atheletic បានចុះផ្សាយ។

Report: All Square Against Arsenal At Ibrox | Rangers Football Club

ក្រុមកាំភ្លើងធំគ្រោងនឹងចូលរួមប្រកួតព្រឹត្តិការណ៍ Florida Cup លើកទី ៧ នៅសប្តាហ៍នេះដែលជាការប្រកួតមួយដ៏គួរអោយចាប់អារម្មណ៏ក៏ ព្រោះតែនៅឆ្នាំនេះបានដាក់រួមបញ្ចូលក្រុម Inter Milan, Everton និង ក្លឹបមកពីកូឡុំប៊ីគឺ Millonarios ផងដែរ។ ់ការពិតក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអេស្បាញលោក Mikel Arteta ក្លឹបបានត្រៀមកាលវិភាគប្រកួតរួចស្រេចទៅហើយជាមួយក្រុមម្ចាស់ជើងឯក Serie A គឺ Inter Milan  នៅឯកីឡដ្ឋាន Orlando’s Camping World នៅថ្ងៃអាទិត្យនេះមុនពេលជួប Everton និង Millonarios នៅថ្ងៃពុធសប្តាហ៍ក្រោយ។

Arsenal cancel pre-season tour of US as Covid strikes Gunners camp - Daily  Star

ក្លិបយក្សនៅភាគខាងជើងទីក្រុងឡុងដ៍និងត្រៀមទទួលយកការមកវិញនូវការប្រកួតបើកឆាកយុទ្ធនាការឆ្នាំ២០២១/២០២២ របស់ក្របខ័ណ្ឌ Premier League ជាមួយក្លឹប Brentford ដែលទើបនិងឡើងមកពី​ក្របខណ្ឌលីកលំដាប់ទីពីរនៅទឹកដី Horizon ដែលគ្រោងធ្វើការប្រកួតនៅថ្ងៃទី ១៣ ខែសីហាជំនួសវិញ៕

 

ប្រភពព័ត៍មាន៖ Metro