បរទេស៖ ខ្សែបម្រើឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Donny Van De Beek ត្រូវបានគេរាយការណ៍មិនចាប់អារម្មណ៍ក្នុងចាកចេញពីទឹកដី Old Trafford នៅអំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះឡើយ។

Dimitar Berbatov sends warning to Manchester United over Donny van de Beek

ខ្សែបម្រើអន្តរហូឡង់រូបនេះបានបង្ហាញខ្លួន៣៦ប្រកួតអោយក្រុម Manchester United សម្រាប់រដូវកាលដំបូងរបស់គេនៅទឹកដីអង់គ្លេស ដោយរូបគេអាចរកបានត្រឹមតែ១គ្រាប់ប៉ុណ្ណោះ។ ខ្សែបម្រើវ័យ២៤ឆ្នាំរូបនេះបានផ្ទុះនូវពាក្យចរចាររាមទាក់ទងនឹងការផ្ទេរចេញពីក្លឹប Manchester United កាលពីពេលថ្មីៗកន្លងទៅ ដោយមានក្លឹបធំៗដូចជា FC Barcelona, Inter Milan និងក្លឹបធំៗមួយចំនួនទៀតបានបង្ហាញការចាប់អារម្មណ៍លើរូបគេ។

Dutch midfielder decides on Manchester United future amid interests from  other clubs | El Futbolero US International Players

ទោះបីជាយ៉ាងណាបើយោងទៅតាមសារព័ត៍មាន Manchester Evening News បានអោយដឹងថា Van De Beek បានបដិសេធនឹងការចាប់អារម្មណ៍អំពីសំណាក់ក្លឹបធំៗទាំងអស់នោះ ដោយរូបគេចង់ព្យាយាមប្រយុទ្ធដើម្បីកៅអីរបស់ខ្លួនទឹកដី Old Trafford នៅរដូវកាលក្រោយបន្តទៀត៕

 

ប្រភពព័ត៍មាន៖ Sportsmole