បរទេស៖ ក្រុមមេឃខៀវ Man City កំពុងពិចារណាលើសំណើរផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo របស់ក្រុម Juventus ដើម្បីជំនួសតំណែង Sergio Aguero។

Cristiano Ronaldo Linked With Sensational Manchester City Transfer

ម្ចាស់ជើងឯកអង់គ្លេស​មានបំណង​ចង់បន្ថែ​ម​កីឡាករនៅតំបន់ប្រយុទ្ធមុនពេលទីផ្សារដោះដូរកីឡាករត្រូវបិទក្នុងរយៈពេល ៦ សប្តាហ៍បន្ទាប់ទៀត ក្រោយ​ពីកីឡាករ​ដែលរកគ្រាប់បាល់បានច្រើនបំផុតរបស់ពួកគេគឺAguero​បាន​ផ្លាស់ទៅ​Barcelona​ដោយ​គ្មាន​តម្លៃខ្លួនរួចមក ។ កន្លងមក Erling Braut Haaland របស់ក្រុមDortmund និង Harry Kane របស់ក្រុមTottenham  មាន​ទំនាក់​ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមជើងឯកCarabao ៣ជំនាន់ចុងក្រោយជាប់ៗក្នា។ ទោះយ៉ាងណា​អ្នក​ចាត់​ការទូទៅ​សញ្ជាតិ​អេស្បាញលោក Pep Guardiola មានការស្ទាក់ស្ទើរចំពោះតម្លៃខ្លួនដ៏​ខ្ពស់សម្រាប់​តារា​ឆ្នើម​ទាំង​ពីររូបខាងលើនេះ។ គេហទំព័រ Calciomercato បានចុះផ្សាយថាMan.City ចង់បានវីរៈបុរសក្លឹបបិសាចក្រហម​Man.Utdដែល​ធ្លាប់​បាន​ណាយពេល ៦ ឆ្នាំ ជាមួយក្លឹបគូប្រជែងរួមទីក្រុងមកកាន់កីឡាដ្ឋានEtihad Stadium មុនរដូវកាលថ្មីចាប់ផ្តើម។ ម្ចាស់​ពាន​បាល់មាស៥សម័យ បានចំណាយ​ពេល ៣ រដូវកាលចុងក្រោយជាមួយ Juventus ដោយស៊ុតបញ្ចូលទីបាន ១០១ គ្រាប់​ក្នុងការបង្ហាញខ្លួន ១៣៣ ដងគ្រប់ក្របខណ្ឌប្រកួតនិងបានបង្កើតឪកាសបញ្ចប់ទី ២២ លើកផងដែរ ។

Cristiano Ronaldo news: 'He asked me to join Juventus,' says Ivan

Ronaldo មានវ័យ៣៦ឆ្នាំទៅហើយ ខណៈប្រធានក្រុមជម្រើសជាតិ ព័រទុយហ្កាល់រូបនេះមានកិច្ចសន្យាឆ្នាំចុងក្រោយ ជាមួយក្លឹបនៅទីក្រុងទូរីន ទោះយ៉ាងណាពួកគេអាចនិងពិចារណាលើសំណើរសាជាថ្មីប្រសិនជាMan.City បង្កើន​ការចរចារទ្វេដង ។ក្រៅពីMan.City កន្លងមក មានអតីតក្លឹប Man United និង Paris Saint-Germain ក៏មានពាក្យ​ចចាមអារ៉ាមលើកឡើងថាបានប្រជែងគ្នាចុះហត្ថលេខាខ្សែប្រយុទ្ធស្លារូបនេះ ប្រសិនជារូបគេមានបំណងចាកចេញ​ពីកីឡដ្ឋាន Allianz នៅរដូវក្តៅនេះពិតប្រកដមែន៕

 

ប្រភពព័ត៍មាន៖ Sportsmole