បរទេស៖ ខ្សែបម្រើ Paul Pogba បានបដិសេធនៅឱកាសបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Manchester United ដែលរូបគេអាចនឹងទទួលបានប្រាក់ឈ្នួលច្រើនជាងមុន ដោយរូបគេទំនងជាអាចនឹងចាកចេញពីទឹកដី Old Traffford អំឡុងរដូវក្តៅនេះ។

Watch: Paul Pogba produces incredible pass to set up France's opener in  Germany - Football Espana

កុងត្រាបច្ចុប្បន្នរបស់ Pogba ជាមួយនឹងក្លឹប Manchester United នឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំក្រោយនេះហើយ ដោយក្លឹប Manchester United គឺជឿជាក់ថាអាចនឹងចរចារជាមួយនឹងភ្នាក់ងាររបស់ Pogba លោក Mino Raiola លើការបន្តកុងត្រាថ្មី។ បើយោងទៅតាមសារព័ត៌មាន The Mirror បានឱ្យដឹងថា Man United បានដាក់កិច្ចព្រមព្រៀងលើតុដែលមានតម្លៃ ៣៥០,០០០ ផោនក្នុងមួយសប្តាហ៍ ប៉ុន្តែជ័យលាភី World Cup ឆ្នាំ២០១៨បានបដិសេធការផ្តល់ជូននេះ ខណៈដែលគាត់ត្រៀមខ្លួនក្នុងការស្វែករកវាលស្មៅថ្មីរួមជាស្រេច។

Manchester United linked with €25 million Paul Pogba replacement

របាយការណ៍បានអះអាងថាក្លឹប Paris Saint-Germain ត្រៀមចំណាយទឹកប្រាក់ ៤៥ លានផោនសម្រាប់ការនាំយកកីឡាករវ័យ ២៨ ឆ្នាំរូបនេះទៅកាន់ទឹកដីបារីសនៅរដូវក្តៅនេះ ហើយបច្ចុប្បន្នក្រុមបិសាចក្រហមកំពុងពិចារណាក្នុងការលក់កីឡាកររូបនេះក្នុងរដូវដោះដូរកីឡាកររដូវក្តៅនេះ ដោយពួកគេមិនចង់បាត់បង់កីឡាកររូបនេះដោយគ្មានតម្លៃខ្លួននៅរដូវក្តៅលើកក្រោយឡើយ៕

 

ប្រភពព័ត៍មាន៖ Sportsmole