បរទេស៖ អ្នកចាត់ការទូទៅក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បានចុះកុងត្រាថ្មីដើម្បីបន្តដឹកនាំក្រុមជើងឯកអង់គ្លេស២០សម័យ រហូតដល់ឆ្នាំ ២០២៤ និងមានជម្រើសបន្តកិច្ចសន្យាមួយឆ្នាំបន្ថែមទៀត។

Why Manchester United should make Ole Gunnar Solskjaer manager next season

បុរសសញ្ជាតិន័រវេបច្ចុប្បន្នមានវ័យ ៤៨ ឆ្នាំបានក្លាយជាគ្រូបង្វឹក ពេញ​សិទ្ធិនៅខែមីនាឆ្នាំ ២០១៩ក្រោយចំណាយពេលទទួលបន្ទុកដឹកនាំជាបណ្តោះអាសន្នបន្ទាប់ពីក្លឹបចែកផ្លូវជាមួយលោក  Jose Mourinho អស់រយៈពេល៣ ខែរួចមក។ ព្រឹត្តការណ៏រដូចកាល២០២១-២០២២កន្លងទៅលោក Solskjaer បានត្រឹមតែជួយក្លឹបបញ្ចប់រដូវកាលឈរនៅលេខរៀងទី ២ ក្នុង​ក្រប​ខណ្ឌ​លីកកំពូលអង់គ្លេស Premier League កាលពីរដូវកាលមុននិងបានឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ធំទីពីរសម្រាប់​ល់ទាត់អាជីព​ទ្វីប​អឺរ៉ុប Europa League បន្ទាប់ពីចាញ់ Villareal។

Manchester United: Can Ole Gunnar Solskjaer lead them to a Premier League  title? – AustralianNewsReview

ក្នុងនាមអតីតជាខ្សែប្រយុទ្ធរបស់ Man Utd លោក Solskjaer ក៏ធ្លាប់បានចំណាយពេល ១១ រដូវកាលនិងធ្លាប់ដើរតួជាវីរៈបុរស​ដែលរកបានគ្រាប់បាល​នៅវគ្គ​ផ្តាច់​ព្រ័ត្រ Champions League កាលពីឆ្នាំ ១៩៩៩ពេលផ្តួលក្រុមយក្សអាឡឺម៉ង់Bayern Munich ។រូប​លោក​ក៏ជាគ្រូ​បង្វឹកអចិន្ត្រៃយ៍ទី ៤ និងបាន​ចុះកិច្ច​សន្យា​ដឹកនាំ​ក្លឹបរយៈ​ពេល៣ ឆ្នាំកាលពី ខែមីនាឆ្នាំ ២០១៩ពោលគឺ គិតចាប់តាំង​ពី​កំពូលគ្រូបង្វឹកលោក Sir Alex Ferguson ចូលនិវត្តន៍កាលពីឆ្នាំ ២០១៣ ។ក្នុងរដូវ​កាល​ដំបូង​របស់គាត់​បានដឹកនាំក្រុម​ឈាន​ដល់​ចំណាត់ថ្នាក់លេខ ៣នៅពេល​ដែល​ពួកគេក៏បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Europa League ដោយ​ចាញ់ Sevilla​ផងដែរ៕

 

ប្រភពព័ត៍មាន៖ BBC