បរទេស៖ Ole Gunnar Solskjaer បាននិយាយថាកីឡាករអន្តរជាតិអង់គ្លេសរបស់ក្រុមបិសាចក្រហមមានដូចជា Harry Maguire, Luke Shaw, Marcus Rashford, Jadon Sancho និងកីឡាករអន្តរជាតិប្រេស៊ីល Fred នឹងត្រូវត្រលប់មកហ្វឹកហាត់ជាមួយក្លឹបវិញនៅក្នុងរយៈពេលយ៉ាងហោចណាស់១០ ថ្ងៃខាងមុខទៀត។Man.Utdក៏និងត្រូវត្រៀមធ្វើការប្រកួតកំដៅសាច់ដុំជាមួយក្រុម Brentford មុនយុទ្ធនាការប្រកួតឆ្នាំ ២០២១-២០២២ ចាប់ផ្តើមក្រោយបរាជ័យក្នុងលទ្ធផល៤ទល់និង២ លើក្រុម Queens Park Rangers មកពីក្របខណ្ឌ Championship កាលពី ថ្ងៃសៅរ៍ខណៈកីឡាករឈុតធំមួយចំនួនខាងលើអវត្តមាន។

Solskjaer បានបន្តថា : Maguire, Shaw, Rashford ព្រមទាំង Sancho គ្រោងនឹងវិលត្រឡប់មកវិញក្រោយពីពួកគេបាន ចំណាយពេលបំពេញភារកិច្ចអោយអង់គ្លេសនៅព្រឹត្តិការណ៏ Euro ២០២០ ខណៈ Fred បានវិលត្រលប់ពីបំពេញភារកិច្ច អោយ ប្រេស៊ីលនៅព្រឹត្តការណ៏ Copa America២០២១ ។
ប្រភពខាងលើបន្តថា ក្លឹបMan.Utd កំពុងតែសិក្សាលើស្ថានភាពរបួសរបស់ Rashfordដែលត្រៀមធ្វើការវះកាត់របួស ស្មាមួយនៅចុងខែកក្កដា២០២១នេះ ប៉ុន្តែការសម្រេចចិត្តរបស់សាម៉ីខ្លួនលើការព្យាបាលនៅ មិនទាន់ត្រូវបានធ្វើឡើងនៅឡើយ៕
ប្រភពព័ត៍មាន៖ Sportsmole
