បរទេស៖ ​ក្លឹបបិសាចក្រហម Manchester United បានបើកចំហរការដាក់លក់ Anthony Martial ក្នុងតម្លៃខ្លួន៥០លានផោន​បន្ទាប់ពីបាន​បញ្ចប់កិច្ចព្រមព្រៀងដោយជោគជ័យក្នុងការចុះហត្ថលេខានាំយកខ្សែបម្រើ-ប្រយុទ្ធស្លាប Jadon Sancho មករួម​ក្រុមកាលពីពេលថ្មីៗនេះ។

Manchester United ready to sanction Anthony Martial sale

គួរបញ្ជាក់ថាកាលពីដើមសប្តាហ៍នេះក្លឹបជើងឯកអង់គ្លេស២០សម័យបានសម្រេចក្នុងការផ្ទេរយកកីឡាករអន្តរជាតិអង់គ្លេសពីក្លឹប Dortmund ក្នុងតម្លៃខ្លួន ៧២.៩ លានផោនខណៈដែលលោក Ole Gunnar Solskjaer មានសុទិដ្ឋិនិយមលើការផ្ទេរគោលដៅកំពូលរបស់គាត់ដើម្បីកែលម្អតំបន់បម្រើផ្នែកខាងស្តាំក្នុងន័យគាំទ្រដល់នៃការវាយប្រហារជួរមុខរបស់ក្រុម Man United។

Jadon Sancho: England winger completes £73m move to Manchester United from  Borussia Dortmund - BBC Sport

គេហទំព័រ Daily Star បានចុះផ្សាយថាៈ ភ្លាមៗនេះដែរក្លឹប Man Utd មានបំណងចង់បង្កើនតុល្យភាពហិរញ្ញវត្តុ (ប្រាក់​ចំណូល) ​ដូច្នេះទើបសម្រេចចិត្តបញ្ចេញកីឡាករដែលគិតថាជាចំណែកលើសចេញពីក្រុម។ ក្នុងនោះខ្សែ​ប្រយុ​ទ្ធអន្តរជាតិ​បារាំង​ Anthony Martial ដែលមិនសូវបានចូលលេង​ទៀងទាត់សម្រាប់ក្រុមនៅរយៈពេល២រដូវ​កាលចុងក្រោយ ត្រូវបានក្លឹបដាក់​លក់ ខណៈដែលគូប្រជែងគឺមាន់ខ្នាយមាស Tottenham បានបង្ហាញពីការចាប់អារម្មណ៏ចង់ចុះហត្ថលេខាលើរូបគេ។

Transfer news and rumours LIVE: Tottenham target £50m Martial as Man Utd  want to sell | Goal.com

ក្រោយផ្ទេរមកកាន់ទឹកដី Old Trafford ក្នុងតម្លៃខ្លួន ៣៦ លានផោនពីក្រុម Monaco ក្នុងឆ្នាំ ២០១៥ Martial  រក​បាន​គ្រាប់បាល់ស៊ុតបញ្ចូលទី ៧៨ គ្រាប់ក្នុងការបង្ហាញខ្លួន ២៥៨ប្រកួត ។ទោះយ៉ាងណាបញ្ហារបួសជង្គង់បានធ្វើឱ្យគាត់​ខក​ខាន​ការប្រកួតនៅក្នុងក្រុមជម្រើសជាតិបារាំងសម្រាប់ព្រឹត្តិការណ៍យូរ៉ូឆ្នាំ ២០២០ ផងដែរ៕

 

ប្រភពព័ត៍មាន៖ Metro