បរទេស៖ ហង្សក្រហម Liverpool បានធ្វើការសម្រិតសម្រាំងយកខ្សែបម្រើបួនរូបដែលជាបេក្ខភាពអាចយកមកជំនួសតំណែង  Georginio Wijnaldum នៅរដូវក្តៅនេះ ក្រោយពីកីឡាករអន្តរជាតិហូឡង់ បានចាកចេញពី Anfield នៅចុងខែមិថុនាដើម្បី ចូលរួមជាមួយ Paris Saint-Germain ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ។

Gini Wijnaldum criticises social media fans for 'blaming him' - Liverpool  FC - This Is Anfield

ក្រោយការចាកចេញ របស់Wijnaldum អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់លោក Jurgen Klopp ក៏មានបំណងចង់បង់កិច្ច​សន្យា​ថ្មីសម្រាប់ ប្រធានក្រុមJordan Hendersonផងដែរ។ គេហទំព័រ Daily Mail បានលើកឈ្មោះកីឡាករ៤រូបដែលLiverpool ត្រៀមនិងចម្រាញ់យកតែម្នាក់ដើម្បីយកមកបំពេញនៅតំបន់បម្រើកណ្តាលនាពេលនេះគឺៈ

១.កីឡាករ Youri Tielemans

Tielemans offers Leicester future hint as new contract for midfielder is  mooted | Goal.com

ខ្សែបម្រើ របស់របស់ក្រុម Leicester City គឺជាគោលដៅសំខាន់មួយរបស់ពួកគេបន្ទាប់ពីកីឡាករអន្តរជាតិបែលហ្សិក​រូបនេះ​ជួយក្រុមឈ្នះពានFA Cup កាលពីរដូវកាលចាស់។

២.កីឡាករHoussem Aouar

Lull News Houssem Aouar to Arsenal latest as Lyon are willing to accept  £17m transfer fee

កីឡាករអន្តរជាតិបារាំងរបស់ក្លឹបLyon គឺជាបេក្ខភាពដ៏សមស្រប្រសិនជារូបគេយល់ព្រមលើកិច្ចព្រមព្រៀងកាត់បន្ថយ ប្រាក់ឈ្នួលដើម្បីផ្ទេរមកកាន់កីឡាដ្ឋានAnfield។

៣.Franck Kessie

Milan midfielder Kessie tells Inter: We will win the derby

កីឡាករអន្តរជាតិកូឌីវ័ររបស់ក្លិប AC Milan វ័យ២៤ឆ្នាំរូបនេះគឺជាគោលដៅផ្ទេរផងដែរប្រសិនជាក្លឹបឈានដល់កិច្ចចរចារ ផ្ទាល់ខ្លួន ។

៤.Saul Niguez

Liverpool and Man Utd join race to secure Barcelona target Saul Niguez

កីឡាករអន្តរជាតិអេស្បាញរបស់ក្លឹប Atletico Madrid​បើទោះបីជាLiverpoolដឹងថាពួកគេនិងប្រឈម ការប្រកួតប្រជែង​ដ៏តឹង​​រឹងសម្រាប់ការចុះហត្ថលេខារបស់កីឡាកររូបនេះជាមួយក្លឹប Man. Utd ដែលចាប់អារម្មណ៍ផងដែរនោះ។ទោះបីជាមិន​ទាន់ឈានដល់កិច្ចព្រមព្រៀងផ្ទេរយកកីឡាករណាមួយខាងលើប៉ុន្តែLiverpool ទើបតែផ្ទេរយកខ្សែការពារកណ្តាល Ibrahima Konate ពីក្រុម RB Leipzig ក្នុងតម្លៃ ៣៦ លានផោនផងដែរ។