បរទេស៖ ក្លិប Tottenham Hotspur បាន​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែ​បម្រើស្លាប Bryan Gil ពីក្លិប Sevilla ខណៈ​ដែល Erik Lamela បាន​ផ្ទេរ​ទៅកាន់​ក្លិប​ស្ថិតក្រប​ខ័ណ្ឌ​អេ​ស្ប៉ាញ​មួយ​នេះ ជំនួស​វិញ កាលពីថ្ងៃ​ចន្ទ ប៉ុន្តែ ក្លិប​ស្ថិត​ក្នុងក្រប​ខ័ណ្ឌ Premier League ត្រូវ​បាន​បន្ថែមតម្លៃ​ខ្លួន​២៥​លាន​អឺ​រ៉ូ​ (ស្មើ​នឹង​២៩,៥​លាន​ដុល្លារ​អាមេរិក) ទៀត​។

Gil បាន​យល់​ព្រម​ចុះ​កិច្ច​សន្យា​រហូត​ដល់​ឆ្នាំ​២០២៦ ជាមួយនឹងក្លិប Tottenham​។ ខ្សែ​បម្រើ​ស្លាប​វ័យ​២០​ឆ្នាំ​រូបនេះ នឹង​ត្រូវចូលរួម​​ជាមួយ​នឹងមិត្ត​រួមក្រុម​ថ្មី​របស់​គេ នៅកីឡដ្ឋាន Tottenham Hotspur បន្ទាប់​ពី​បញ្ចប់​យុទ្ធនា​ការ​កីឡា​បាល់​ទាត់​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​តូក្យូ ដែលជា​កន្លែង​រូបគេ​កំពុង​តែ​លេង​តំណាង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ​។ ការ​ព្រម​ព្រៀង​លើ​ការផ្ទេរ​នេះ ក៏​បញ្ចប់​ពេលវេលា​របស់ Lamela ត្រឹម​​រយៈពេល​៨ថ្ងៃ​នៅ​ក្លិប Spurs ផង​ដែរ​។

ខ្សែ​បម្រើស្លាប​សញ្ជាតិ​អាហ្សង់ទីន Lamela បាន​ផ្ទេរមកពីក្លិប Roma ក្នុង​ខែ​សីហា ឆ្នាំ​២០១៣ និង​បាន​បង្ហាញខ្លួន​២៥៧​លើក​ ក្នុង​រាល់​យុទ្ធនាការ​ទាំង​អស់​។ Spurs បាន​​ឲ្យ​ដឹង​ក្នុង​សេចក្តី​​ថ្លែង​ការណ៍មួយលើ​គេហ​ទំ​ព័រ​របស់​ពួកគេ​ថា៖ «បុរស​ម្នាក់​ដែល​ឆ្លង​ផុត​ដំណាក់កាល​ជាច្រើន យើង​សូម​ជូន​ពរ​ឲ្យ Erik ជួប​តែ​សំណាងល្អ​នៅថ្ងៃ​អនា​គត​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia