បរទេស៖ ក្លិបបិសាចក្រហម Manchester United បានយល់ព្រមលើតម្លៃខ្លួនដើម្បីទិញខ្សែការពារ Raphaël Varane ពីក្លិប Real Madrid ខណៈដែលការផញទេរនេះ នឹងត្រូវបំពេញជាផ្លូវការនៅសប្តាហ៍ក្រោយ។ ខ្សែការពារអន្តរជាតិបារាំងវ័យ២៨ឆ្នាំរូបនេះ នៅសល់កិច្ចសន្យាត្រឹមតែ១ឆ្នាំទៀតប៉ុណ្ណោះក្នុងកិច្ចសន្យារបស់គេ ហើយ Real បើកទ្វារឲ្យរូបគេចាកចេញនៅរដូវក្តៅនេះ សម្រាប់តម្លៃខ្លួនជាងការដែលគ្មានតម្លៃខ្លួននៅឆ្នាំក្រោយ។
ការពិភាក្សានានា ត្រូវបានរៀបចំឡើងកាលពីសប្តាហ៍ ហើយបច្ចុប្បន្នតម្លៃខ្លួន៤២,៧លានផោន (ស្មើនឹង៥៩លានដុល្លារអាមេរិក) ត្រូវបានព្រមព្រៀងគ្នាហើយ ស្របពេលការពិនិត្យសុខភាពនឹងត្រូវប្រព្រឹត្តទៅនៅប៉ុន្មានថ្ងៃខាងមុខទៀត។ Varane ដែលនឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៤ឆ្នាំ ជាមួយនឹងជម្រើសក្នុងការបន្តរយៈពេល១២ខែទៀតនៅ Man United នោះ បានចាកចេញពីក្លិប Lens ក្នុងឆ្នាំ២០១១ និងបានជួយឲ្យ Real ឈ្នះពានជាច្រើន រួម Champions League ៤លើក និង La Liga ៣លើក។
រូបគេបានឲ្យក្រុមជម្រើសជាតិ៧៩លើក ហើយក៏ជាសមាជិកឈ្នះពាន World Cup ឆ្នាំ២០១៨ ផងដែរ។ កាលពីសប្តាហ៍មុន Jadon Sancho បានបំពេញការផ្ទេរក្នុងតម្លៃខ្លួន៧៣លានផោន ពីក្លិប Borussia Dortmund ទៅកាន់ Man United ខណៈដែលពួកគេក៏នាំយកអ្នកចាំទី Tom Heaton ពីក្លិប Burnley ផងដែរ៕
ប្រភពព័ត៌មាន៖ The Guardian