បរទេស៖ ក្លិប Manchester City ត្រូវបានគេរាយការណ៍ថាបានកំណត់ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Bayern Munich ថាជាគោលដៅចំបងរបស់ខ្លួន។

Bayern Munich striker Robert Lewandowski wins Germany's footballer of the  year award - Bavarian Football Works

ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះត្រូវបានគេដឹងថាកំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយក Harry Kane ពីក្លឹប Tottenham Hotspur នៅរដូវក្តៅនេះ។ ទោះយ៉ាងណាក៏ដោយប្រធានក្លិប Spurs លោក Daniel Levy នៅតែ​មិនចង់លក់ខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួនរូបនេះ ដោយរូបលោកដាក់តម្លៃ Harry Kane ដល់ទៅ១៦០ផោនឯណោះប្រសិនបើមានក្លឹបចង់បាន។

Bundesliga | Robert Lewandowski named Germany's Footballer of the Year for  second year running

បើយោងទៅតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា Man City អាចប្តូរការចាប់អារម្មណ៍របស់ខ្លួនទៅ Lewandowski វិញ ប្រសិនបើលោក Levy មិនព្រមទម្លាក់តម្លៃខ្លួនរបស់ Harry Kane។ Lewandowski  បានបើកចំហរដើម្បីទទួលយកការប្រកួតប្រជែងថ្មី បន្ទាប់ពីទទួលបានជោគជ័យជាខ្លាំងក្នុងរយៈពេល ៧ ឆ្នាំនៅឯទឹកដី Allianz Arena៕

 

ប្រភពព័ត៍មាន៖ Sportsmole