បរទេស៖ ខណៈដែល Man Utd បានធ្វើការប្រកួតមិត្តភាពមុនបើករដូវកាលជាមួយ QPR និងកំពុងត្រៀមលក្ខណៈហ្វឹកហាត់បន្ត​ទៀត​ជាមួយកីឡាករឆ្នើមៗដែលវិលត្រលប់មកពីវិស្សមកាល ក្រោយបំពេញកាតព្វកិច្ចលើឆាកអន្តរជាតិ ក្លិបក៏បាននិងកំពុងពិ​ភាក្សាជាមួយខ្សែប្រយុទ្ធ Marcus Rashford ដើម្បី​ដោះស្រាយពីបញ្ហារបស់ស្មារបស់គេ។

Marcus Rashford deserves better than current debate about Manchester United  form - Dominic Booth - Manchester Evening News

គួរបញ្ជាក់ថា កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានតស៊ូ​លេង​​​ជា​មួយបញ្ហារបួស រហែក​សាច់ដុំស្មាមួយចាប់តាំងពីខែវិច្ឆិកាពោលគឺជំនះលេង ទាំងឈឺចាប់សម្រាប់​ក្រុម​បិសាច​ក្រហម​​និងជម្រើស​ជាតិ​អង់​គ្លេស​នៅព្រឹត្តការណ៏Euro២០២០ផងដែរ។​ ការវះកាត់នៅលើស្មាខាងឆ្វេងរបស់Rashfordទំនងជាក្លឹបចង់ជៀសវាងណាស់ក្នុងកាលៈទេសៈបែបនេះតែវានិងត្រូវដល់ពេលវេលាហើយដូច្នេះប្រសិនជាការវះកាត់និងធ្វើឡើងក្នុងពេលឆាប់ៗ ដូចការគ្រោងទុក  ដូច្នេះក្លឹបនិងត្រូវអវត្តមាន​រូបគេ​ដល់ទៅ ២ ខែដំបូងនៃរដូវកាលថ្មី។

Marcus Rashford interview: 'People don't like to see a young black man  being successful'

ទោះយ៉ាងណាMan.Utdសង្ឃឹមថាសមាជិកថ្មី Jadon Sancho នឹងបានបំពេញតួនាទីនេះនាពេលដែល​Rashford​ត្រូវ​ធ្វើការវះកាត់ដើម្បីផ្តល់ពេលវេលាដល់មិត្តរួមជាតិ និងងជាមិត្តរួមក្រុមរូបនេះបានសម្រាក់ព្យាបាលរបួសបានគ្រប់គ្រាន់៕

 

ប្រភពព័ត៍មាន៖ Metro