បរទេស៖ ក្រុមអធិរាជស Real Madrid មានផែនការបង្កើនការផ្ទេរយកខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ពីក្លឹប Paris Saint-Germain ក្រោយបង្កើនចំណូលហិរញ្ញវត្តុពីការលក់ខ្សែការពារកណ្តាលដ៏មានបទពិសោធន៏របស់ពួកគេគឺ Raphael Varane ទៅ ឲ្យក្លឹបបិសាចក្រហម Man United ។ក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យបានបញ្ជាក់ជាផ្លូវការណ៏កាលពីថ្ងៃអង្គារថាពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមជើងឯកទ្វីបអឺរ៉ុប១៣សម័យ ដើម្បីចុះហត្ថលេខាផ្ទេរយកកីឡាករ វ័យ ២៨ ឆ្នាំរូបនេះនៅក្នុងតម្លៃ ៤១ លានផោនបូករួមនឹងផលប្រយោជន៏ផ្សេងៗន្ថែមទៀត ។
មានន័យថាការលក់សមាជិកជ័យលាភីWorld Cup ២០១៨ព្រមទាំងការចាកចេញរបស់អតីតប្រធានក្រុមពួកគេគឺ Sergio Ramos ដែលមានប្រាក់ចំណូលប្រមាណ ៣១២,០០០ ផោនក្នុងមួយសប្តាហ៍និងនាំអោយក្រុមលោកCarlo Ancelloti និងមានថវិកាបន្ថែមទៀតដើម្បី ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើមPSGកីឡាករKiyan Mbappe មកកាន់ទឹកដីSantiago Bernabeu។
ប្រភពពីគេហទំព័រ Daily Mirror ចុះផ្សាយថាបើទោះបីជាបរាជ័យក្នុងការចុះហត្ថលេខានៅឆ្នាំនេះ ប៉ុន្តែនៅរដូវកាល ២០២២-២០២៣ក្លឹបនិងនៅតែបន្តតាមប្រម៉ាញ់យកកីឡាករវ័យ២២ឆ្នាំ ដែលជាគោលដៅចាប់អារម្មណ៏ដ៏យូរអង្វែងរបស់ខ្លួននិងជាក្តីសុបិន្តរបស់ប្រធានក្លឹបលោក Florentino Perezជាយូរមកហើយផងដែរ ។គួរបញ្ជាក់ថាMbappe បច្ចុប្បន្ននៅឡើយមិនទាន់បន្តកិច្ចសន្យាថ្មីជាមួយក្លឹបស្របពេលកិច្ចសន្យាចាស់នៅមានសុពលភាពតែ ១ ឆ្នាំទៀតប៉ុណ្ណោះ ខណៈដែលសាម៉ីខ្លួនក៏ចាប់អារម្មណ៏ក្នុងការផ្លាស់ទៅលេងនៅលីកកំពូលLa Liga ផងដែរ៕
ប្រភពព័ត៍មាន៖ Sportsmole