បរទេស៖​ ការប្រកួតមិត្តភាពមុនបើករដូវកាលរបស់ក្រុមបិសាចក្រហម Manchester United ជាមួយក្លឹប Preston North End មកពី​លីក​លំដាប់ទីពីរក្របខណ្ឌ Championship នៅថ្ងៃសៅរ៍ចុងសប្តាហ៏នេះត្រូវបានលុបចោលបន្ទាប់ពីរកឃើញករណីករណីសង្ស័យវិជ្ជមាន Covid-19 នៅក្នុងកន្លែងហ្វឹកហាត់របស់ក្រុម Manchester United​។

Solskjær now has his own Manchester United team but trophies must follow |  Ole Gunnar Solskjaer | The Guardian

ក្រុមជើងឯកអង់គ្លេស២០សម័យមួយនេះបាន​សម្រេច​ចិត្តលុបចោលកម្មវិធីការប្រកួតមិត្តភាពនេះដោយផ្អែកទៅលើវិធានការការពារការឆ្លងរីករាលដាលនៃមេរោគរលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មីនេះ។ ក្រុម Man Utd ដែលបានប្រកួតកំដៅសាច់ដុំស្មើគ្នា ២ទល់និង២ ជាមួយក្រុម Brentford កាលពីថ្ងៃពុធបានរក​ឃើញករណីសង្ស័យវីរុសកូវីត-១៩នេះលើកីឡាករ និងបុគ្គលិកមួយចំនួនតូចនៅពេលហ្វឹកហាត់នៅឯ Carrington។ ឥឡូវនេះពួកគេទាំងនោះត្រូ​វ​បានតម្រូវអោយធ្វើចត្តាឡើស័កដាច់​ដោយឡែករៀងៗខ្លនដើម្បីរង់ចាំលទ្ធផលនៃការធ្វើតេស្តបន្ថែមទៀត៕

 

ប្រភពព័ត៍មាន៖ BBC