បរទេស៖ Jamie Carragher បានជំរុញឱ្យអតីតក្លឹបហង្សក្រហម Liverpoolព្យាយាមគ្រប់គ្រងស្ថានភាពទម្រង់លេងរបស់ Virgil Van Dijk បន្ទាប់ពីរូបគេ បានជាសះស្បើយពីរបួស ក្នុងការប៉ះទង្គិចជាមួយ Jordan Pickford នៅឯកីឡដ្ឋាន Goodison Park កាលពីខែតុលាឆ្នាំ ២០២០ ។​

Liverpool news: Virgil van Dijk brutally trolls Jamie Carragher with social  media response | Football | Sport | Express.co.uk

គួរបញ្ជាក់ថាខ្សែការពារកណ្តាក្រុមជម្រើសជាតិ​លហូឡង់រូបនេះបានត្រលប់មកបង្ហាញខ្លួនវិញ​ហើយបន្ទាប់ពីអវត្តមានរយៈពេល ៩ ខែដោយសាររបួសសរសៃពួរជង្គង់ក្នុងការប្រកួតមិត្តភាព ដោយបានផ្តួលក្រុមHertha Berlinក្នុងលទ្ធផល៤ទល់និង៣កាលពីថ្ងៃព្រហស្បតិ៍។ អតីតខ្សែការពារកណ្តាលLiverpool បានលើកឡើងថាៈ Van Dijk ត្រូវការបន្ធូរបន្ថយនិងសម្របខ្លួនលេង បន្តិចម្តង ៗ ក្នុងសកម្ម​ភាពក្រុមដំបូងបន្ទាប់ពីជួបបញ្ហារបួសធ្ងន់ធ្ងរនិងអវត្តមានយូរ។ ខ្ញុំគិតថាយើងត្រូវប្រយ័ត្នបំផុតពីបញ្ហារបួសរបស់​គាត់សាជាថ្មី។លោក Jurgen Klopp និងក្រុមទាំងមូលមិនគួររំពឹងថា Van Dijk ត្រលប់មកជួយ Liverpool វិញបានទាំងស្រុង ហើយសង្ឃឹមថា Liverpool នឹងឈ្នះពានPremier League សាជាថ្មីដោយងាយនៅរដូវកាលនេះដែរ។

Jamie Carragher Criticises 'Arrogant' Virgil van Dijk After Rare Error  Against Leeds United

នៅចន្លោះពេលនេះនិងការចាប់ផ្តើមរដូវកាលថ្មីនៃក្របខ័ណ្ឌ Premier League មានន័យថា Van Dijkត្រូវចាប់ផ្តើម​ការ​ប្រកួតកំដៅសាច់ដុំសាកល្បងសមត្ថភាពនិងតេស្ត៏សុខភាព ចំនួន ៣ផ្សេងទៀត ដើម្បីទទួលបានភាពរឹងមាំ ត្រៀមចូល​រួម​ប្រកួត​រដូវ​កាលថ្មីបន្តទៀត។ ក្រុមលោកJurgen Klopp និងត្រូវធ្វើការប្រកួតមិត្តភាពជាមួយក្រុមមកពីអ៊ីតាលីគឺ Bologna នៅថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍ក្រោយមុនការប្រកួត​ក្នុងផ្ទះខ្លួនឯងនៅ ក្នុងរយៈពេលពីរថ្ងៃបន្ទាប់ជាមួយ នឹង Athletic Bilbao និង Osasuna ផងដែរ៕

 

ប្រភពព័ត៍​មាន៖ Metro