បរទេស៖​ កីឡាកររបស់ក្លឹបទាំង២០និឹងបន្តបង្ហាញសកម្មភាពលុតជង្គង់ក្នុងសាមគ្គីភាព (Black Lives Matter) ដែលជាការបង្ហាញពីនិមិត្តរូបនៃសាមគ្គីភាពប្រឆាំងនឹងការរើសអើងជាតិសាសន៍ដែលតែងតែកើតមានឡើងនៅ ក្នុងពិភពបាល់ទាត់ជាពិសេសនៅលីកកំពូលអង់គ្លេសតែម្តង។

Premier League player names to be replaced on shirts by Black Lives Matter  | Premier League | The Guardian

ក្របខ័ណ្ឌដែលធំបំផុត១ក្នុងចំណោម៥នៅទ្វីបអឺរ៉ុបមួយនេះបានបញ្ជាក់ពីការគាំទ្រaដោយស្មោះអស់ពីចិត្តចំពោះការសម្រេចចិត្តដែល​និងត្រៀម​បន្តធ្វើសម្រាប់ព្រឹត្តការណ៏បាល់ទាត់រដូវកាលថ្មី២០២១-២០២២នេះ។ ផ្លាកសញ្ញាដៃអាវ ដែលបាន​បញ្ជាក់​ថា​គ្មាន​ឡើយសម្រាប់ការរើសអើងជាតិសាសន៍ នឹង ត្រូវបានពាក់ដោយកីឡាករនិងមន្រ្តីការប្រកួតនៅ​លើអាវរបស់​ពួកគេផងដែរ។

Explained: Why 'White Lives Matter' and 'All Lives Matter' misses the point  of Black Lives Matter | Goal.com

ការប្រកួតបើកឆាកនៃរដូវកាលថ្មីនេះនឹងធ្វើឡើងមុនគេរវាងក្លឹប Brentford ដែលជាម្ចាស់ផ្ទះ ទទួលក្រុមកាំភ្លើងធំArsenal នៅថ្ងៃសុក្រទី ១៣ ខែសីហាខាងមុខនេះ។ កាលពីខែ កុម្ភៈកន្លងទៅក្លឹប Brentford បានប្រកាសថាពួកគេនឹងមិនចូលរួមក្នុង​កាយវិការនេះទៀតទេព្រោះក្លឹបនៅទីក្រុងឡុងដ៍ភាគខាងលិចមានអារម្មណ៍ថានិងមិនទទួលបានផលប្រយោជន៏ជាសាធារណៈឡើយ ។ទោះយ៉ាងណាបច្ចុប្បន្ន កីឡាករ Brentford បានយល់ព្រមចូលរួមជាសមូហភាពទៅវិញ។

Black Lives Matter 'unity' from Premier League stars on return - AS.com

ខ្សែប្រយុទ្ធ Wilfried Zaha របស់ក្លិប Crystal Palace ក៏បាននិយាយកាលពីដើមឆ្នាំនេះថាកីឡាករគួរតែមាន​ជំហរអោយ​រ៉ឹង​មាំ​និងទទួលយក នូវទស្សនៈដោយមិនយល់ឃើញថាការលត់ ជង្គង់គឺជាការបន្តុះបង្អាប់នោះទេ។គួរបញ្ជាក់ថាកីឡាករ ចាប់ផ្តើមលុតជង្គង់ដោយសាមគ្គីភាពជាមួយចលនា Black Lives Matter បន្ទាប់ពីការឈប់សម្រាករយៈពេល ១០០ ថ្ងៃរបស់ក្របខ័ណ្ឌ Premier League ក្រោយ ការរីករាលដាលនៃមេរោគឆ្លងកូវីត-១៩ចាប់តាំងពីខែមិថុនាឆ្នាំ ២០២០មក​ម្លេះ ៕

 

ប្រភពព័ត៍មាន​៖ BBC