បរទេស៖ Cristiano Ronaldo បានបង្ហាញពីចេតនាចង់វិលត្រលប់ទៅកាន់ ក្លឹបយក្សអេស្ប៉ាញ Real Madrid ឡើងវិញដោយ​យោងគេហ​ទំព័រAS របស់អេស្បាញ បានចុះផ្សាយថាម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យបានបង្ហាញពីបំណង​ចង់ចាកចេញ​ពីក្រប​ខ័ណ្ឌ Serie A ហើយលីកកំពូលអេស្បាញLa Ligaគឺជា ជម្រើសអាទិភាព ។

Cristiano Ronaldo | Biography & Facts | Britannica

ប្រភពខាងលើបន្តថាៈ កីឡាករវ័យ ៣៦ ឆ្នាំរូបនេះចង់វិលត្រឡប់ទៅកាន់កីឡដ្ឋាន Santiago Bernabeu វិញទោះបីជា​ប្រធានក្រុមជម្រើស​ជាតិព័រទុយហ្កាល់ដឹងច្បាស់ថាក្លឹបកំពុងបង្កើនសក្តានុពល តាមប្រមាញ់ Kylian Mbappe ខណៈ​ប្រធានក្លឹប Florentino Perez មានក្តីសុបិន្តចង់បំពេញការផ្ទេរកីឡាករវ័យ ២២ ឆ្នាំរូបនេះដើម្បីបង្កើនសមាជិក Galactico បន្ទាប់សម្រាប់ ក្លឹបជើងឯកChampion League ១៣សម័យ។

Cristiano Ronaldo looks to Real Madrid as he makes for Juventus exit -  AS.com

ផ្ទុយទៅវិញគ្រូបង្វឹកថ្មី លោក Carlo Ancelotti ដែលធ្លាប់ធ្វើការជាមួយRonaldo ចន្លោះឆ្នាំ ២០១៣ និង ២០១៥ គឺជា​បុគ្គលសំខាន់ម្នាក់ដែលនិងអាចបញ្ចុះបញ្ចូលវីរបុរសរូបនេះអោយវិលត្រលប់មកកាន់ទ្រនំចាស់វិញ ក្រោយ​ចាកចេញ៣​រដូវ​កាលកន្លងទៅ ។ ចាប់តាំងពីចូលរួមជាមួយJuventus ក្នុងឆ្នាំ ២០១៨ Ronaldo បានបង្ហាញខ្លួនចំនួន ១៣៣ ដងឱ្យ និងស៊ុតបញ្ចូលទីបាន ១០១ គ្រាប់ព្រមទាំងបង្កើតឪកាសបញ្ចប់ទីបាន ២២លើកផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole