បរទេស៖ ខ្សែ​ប្រយុទ្ធ Lionel Messi នឹង​បញ្ចប់​​អាជីព​របស់​គេ​ជាមួយនឹង​ក្លិប Barcelona ត្រឹម​រយៈពេល​២០ឆ្នាំ ក្រោយ​ពី​តារាឆ្នើម​អន្តរ​ជាតិ​អាហ្សង់ទីន​រូបនេះ មិន​បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា​មួយ​លើ​កិច្ច​សន្យា​ថ្មី​ជាមួយ​នឹងក្លិប​របស់​គេ​។

Football news - Opinion: Lionel Messi's 'end' at Barcelona is fittingly  shambolic for a club that has lost its way - Eurosport

នេះ​បើយោង​ទៅ​តាមការ​ប្រកាស​របស់​ក្លិប​យក្ស​អេ​ស្ប៉ាញមួយនេះ កាលពីថ្ងៃ​ព្រហស្បតិ៍​។ ក្លិប Barca បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖​ «បើ​ទោះ​បី​ការ​ព្រម​ព្រៀង​គ្នាមួយ​ត្រូវ​បាន​ឈាន​ដល់​រវាង​ក្លិប FC Barcelona និង Leo Messi ក៏ដោយ ប៉ុន្តែ ការ​ព្រម​ព្រៀង​គ្នា​នេះ មិនអាច​កើត​ឡើង​ជាផ្លូវ​ការ​ឡើយ ដោយ​សារ​តែ​បញ្ហាសេដ្ឋ​កិច្ច និង​ឧបសគ្គនៃ​រចនាសម្ព័ន្ធ​​»​។ ក្លិប​បានបញ្ជាក់​បន្ថែម​ថា៖ «ដោយសារ​តែ​ការ​​ប្រឈម​មុខ​នឹង​បញ្ហា​នេះ Lionel Messi នឹងមិន​បន្តនៅ​ជាមួយនឹងក្លិប Barcelona ឡើយ​។

Lionel Messi LEAVES Barcelona in transfer shock with Man City and PSG keen

ភាគី​ទាំង២ ពិត​ជា​សោកស្តាយ​ណាស់​ដែល​បំណង​របស់​កីឡាករ និងក្លិប មិន​អាច​ក្លាយ​ជា​ការ​ពិត​»​។ ការ​ប្រកាស​ដ៏គួរ​ឲ្យភ្ញាក់ផ្អើល​​កាលពីថ្ងៃព្រហស្បតិ៍ បានបង្កើត​ឲ្យ​មាន​របត់​ថ្មីមួយ​ក្នុង​​រឿង​រ៉ាវ​ដែលអូស​បន្លាយ​ពេល​អស់​រយៈពេល​ជា​យូរ​អង្វែង​មួយ ខណៈ​ដែល Barcelona ហាក់​បាន​ង្ហាញពី​ភាព​ជាក់​លាក់​របស់​ខ្លួន​ក្នុងការ​រក្សា​ទុក Messi ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជាកីឡាករ​ម្នាក់ ក្នុង​ចំណោម​កីឡាករ​ដ៏អស្ចារ្យ​បំផុតគ្រប់ពេល​ទាំង​អស់​។

Lionel Messi: Club career of the Barcelona superstar in the pictures after  leaving confirmed – Indonesia News

តារាឆ្នើម​ជើង​ចាស់​រូបនេះ ធ្លាប់បាន​ព្យា​យាម​ចាក​ចេញ​កាលពី​ខែ​សីហា ឆ្នាំមុន ក្នុងនាម​ជាកីឡាករ​គ្មាន​តម្លៃ​ខ្លួន ប៉ុន្តែ អ្វី​ដែល​ជា​ការរំពឹង​ទុក​នោះគឺ​ថា រូប​គេ​នឹង​បន្ត​នៅ​ជាមួយនឹងក្លិប​អេ​ស្ប៉ាញ​មួយនេះ ក្នុង​រយៈពេល​យ៉ាងហោចណាស់​៥​ឆ្នាំ​ទៀត ពោល​គឺ​រហូត​ដល់ឆ្នាំ​២០២៦ ដែលនៅពេលនោះ​រូប​គេ​នឹង​មាន​អាយុ​៣៩ឆ្នាំ​។

What next for Messi after Barca departure? | Reuters

កីឡាករ​វ័យ​៣៤​ឆ្នាំរូបនេះ បាន​ចុះហត្ថលេខា​ជាលើក​ដំបូង​របស់​គេ​ជាមួយនឹងក្លិប Barcelona ក្នុង​ឆ្នាំ​២០០០ ដែលនៅពេលនោះ​រូប​គេ​មាន​វ័យ​ត្រឹម​តែ​១៣​ឆ្នាំ​ប៉ុណ្ណោះ​។ ប៉ុន្តែ ទោះ​បី​ជា​​យ៉ាង​ណា រូប​គេ​បានក្លាយ​កីឡាករ​មិន​ជាប់កិច្ច​សន្យា​ក្លិប​ណា​ទាំងអស់ ចាប់តាំងពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា នៅពេល​ដែលកិច្ច​សន្យា​របស់គេ​បាន​​ផុត​កំណត់​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia