បរទេស៖ នៅក្នុង​រឿងរ៉ាវ​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នាពេលបច្ចុប្បន្ន ក្លិប Barcelona បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍​​ថា Lionel Messi ដែល​ជា​ម្ចាស់​ពានរង្វាន់​បាល់​មាស Ballon d’Or ​៦សម័យ​កាល នឹង​ចាក​ចេញពី​ក្លិប​នេះ ក្រោយពី​បាន​នៅ​អស់​រយៈពេល​២០ឆ្នាំ​។ ក្លិប​យក្ស​អេ​ស្ប៉ាញមួយនេះ បាន​បញ្ជាក់​ថា បទបញ្ជា​ផ្ទៃ​ក្នុង​ផ្នែក​ហិរញ្ញ​វត្ថុ ដែល​ត្រូវ​បាន​ដាក់​ឲ្យ​អនុ​វត្ត​​ដោយ​ក្រប​ខ័ណ្ឌ La Liga បាន​រា​រាំង​ពួកគេ​មិន​ឲ្យ​រក្សា​ទុក​ខ្សែ​ប្រយុទ្ធ​ដ៏ឆ្នើម​បំផុត​របស់​ពួក​គេ ដែលនាំ​ឲ្យ​មាន​សំណួរ​ថា តើ​ Messi នឹង​ទៅ​ណា?

Leo Messi, king of the Champions League

ក្លិប MANCHESTER CITY

Something mental" would have to happen for Manchester City to go for Lionel  Messi again - Football Espana

នៅពេល​ដែល Messi ស្នើ​សុំ​ចាក​ចេញ​ពីក្លិប Barca កាលពីឆ្នាំ​២០២០ រូប​គេ​ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ចូល​រួម​ជាមួយ​នឹង​អតីត​​គ្រូបង្វឹក​របស់​គេគឺលោក Pep Guardiola នៅ Man City​។ ប៉ុន្តែ​ស្រប​ពេល​ដែល Man City ទើប​តែ​បាន​ចុះ​ហត្ថ​លេខា​ជាមួយនឹង Jack Grealish និង​កំពុង​តែ​ទាក់ទង​ផ្ទេរ Harry Kane ពី Tottenham Hotspur ផ្លូវ​ទៅកាន់កីឡដ្ឋាន Etihad អាច​នឹង​បិទ​រួច​ទៅហើយ​សម្រាប់ Messi​។

ក្លិប PARIS ST GERMAIN

PSG: Lionel Messi, PSG have begun negotiations after shocking Barca exit

នេះ​ប្រហែល​ជា​គោល​ដៅ​ដែល​ច្បាស់លាស់​ជាង​គេ​ហើយ​សម្រាប់ Messi​។ ក្នុង​នាម​ជា​ក្លិប​មួយ​ក្នុង​ចំណោម​ក្លិបមិន​ច្រើន​ក្នុង​ពិភព​​​កីឡា​បាល់ទាត់ ដែលអាច​មាន​សមត្ថភាព​បង់ប្រាក់​បៀរ​វត្សរ៍បាន PSG បានទាក់ទង​ជាមួយនឹង​ការផ្ទេរ​យក Messi ចាប់​តាំងពី​ពួកគេ​ត្រូវ​បានគ្រប់គ្រង​ដោយ​មហា​សេដ្ឋកាតាមកម្ល៉េះ​។ ជាមួយនឹងការ​មាន​គ្រូបង្វឹក​សញ្ជាតិ​អាហ្សង់​ទីន​លោក Mauricio Pochettino ដឹកនាំ ក៏ដូច​ជា​មិត្ត​ជិត​ស្និទ្ធ Neymar និង​តារាឆ្នើម Kylian Mbappe លេង​ជា​កៃគូ Messi ប្រហែល​ជា​អាច​បង្ហាញពី​ភាពខ្លាំងរបស់​ខ្លួន​ក្នុងក្លិប​របស់​បា​រាំងនេះ​បាន។

បន្តនៅ​ជាមួយ​ក្លិប BARCELONA

PSG in “direct contacts” with Lionel Messi - report - Barca Blaugranes

អ្នក​វិភាគ​មួយ​ចំនួន​ជឿជាក់​ថា ការ​ប្រកាស​នេះ គ្រាន់​តែ​ការ​បង្កើត​ការ​ភ្ញាក់ផ្អើលក្នុងក្របខ័ណ្ឌ La Liga ​ពីក្លិប Barcelona ប៉ុណ្ណោះ​។ ពួកគេ​បានប្រកាស​ថា កីឡាករ​ដ៏ឆ្នើម​បំផុត​របស់ខ្លួន​នឹង​ចាក​ចេញពីលីក​នេះ ដោយ​សារ​តែ​បញ្ហាច្បាប់​​ហិរញ្ញ​វត្ថុ ហើយ​ការ​ប្រកាស​បែបនេះ ដោយ​សារ​តែ​ Barcelona ចង់​ឲ្យមានការ​បន្ធូរ​បន្ថយ​លើ​ការ​អនុ​វត្ត​ក្នុង La Liga ដើម្បីរក្សា​ទុក Messi៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia