បរទេស៖ អ្ននកចាត់ការទូទៅលោក Ole Gunnar Solskjaer បានបង្ហើបប្រាប់អ្នកគាំទ្រក្រុមបិសាចក្រហម Man. Utd ថាពួកគេនឹងត្រូវព្យាយាមមអត់ធ្មត់ដើម្បីរង់ចាំមួយរយៈពេលទៀតក្នុងការ ទស្សនាការបង្ហាញខ្លួនចូលលេងរបសស់កីឡាករចំណូលថ្មីពីររូបគឺ Jadon Sancho និង Raphael Varane នៅក្របខណ្ឌ Premier League ។

ក្រុមប្រឹក្សាភិបាលរបស់ក្លឹបជើងឯកអង់គ្លេស២០សម័យទើបតែបានធ្វើការវិនិយោគជាង ១៣០ លានផោនលើការនាំយក សមាជិកថ្មីរបស់ពួកគេ ចំនួន ២ នាក់រួចទៅហើយនៅរដូវក្តៅនេះ។ប៉ុន្តែគិតមកដល់ពេលបច្ចុប្បន្នកីឡាករឆ្នើមទាំងពីរនាក់នេះមិនទាន់ត្រូវបានដាក់បញ្ចូលអោយចូលហ្វឹកហាត់ពេញលេញជាមួយក្រុមទាំងស្រុង ក្រោមការរៀបចំផែនការរបស់អ្នកចាត់ការសញ្ជាតិន័រវេលោក Solskjaerនៅឡើយ ទេ។

ជាការពិតសម្រាប់ខ្សែការពារកណ្តាលVerane នៅឡើយបានបញ្ចប់ការផ្ទេរពីក្រុមអធិរាជស Real Madrid មកកាន់កីឡាដ្ឋានOld Traffordនៅឡើយទេ ក្រោយជួបនៅរឿង ស្មុគស្មាញលើទិដ្ឋាការនិងត្រូវអោយធ្វើចត្តាឡើស័ក យោងលើច្បាប់បាល់ទាត់អង់គ្លេស ។ មានន័យថាកីឡាករអន្តរជាតិបារាំងរូបនេះនៅមិនទាន់ក្លាយជាសមាជិកពេញសិទ្ធិរបស់ក្លឹបMan.Utd ជាផ្លូវការទេគឺនៅចាំរហូតដល់ដើមសប្តាហ៍ក្រោយនៃសប្តាហ៏ទីពីរក្នុងខែសីហា២០២១នេះ។ ទន្ទឹមនឹងនេះដែរSancho បានត្រលប់មកវិញពីការសម្រាកលំហែកាយវិស្សមកាមួយរយៈបន្ទាប់ពីការប្រកួតជើងឯកអ៊ឺរ៉ុបកាលពីដើមសប្តាហ៍នេះគឺនៅ ឡើយនិងត្រៀមលក្ខណៈបង្ហាញខ្លួន ប្រកួតមិត្តភាពជាមួយEverton នៅចុងសប្តាហ៍មុនរដូវកាលនេះឡើយ៕
ប្រភពព័ត៍មាន៖ Metro
