បរទេស៖ យោងតាមរបាយការណ៍មួយបានឲ្យដឹងថា Romelu Lukaku នឹងត្រូវទៅពិនិត្យសុខភាពជាមួយក្រុមតោខៀវ Chelsea នៅថ្ងៃអាទិត្យនេះ។

Inter's Romelu Lukaku Could Sign For Chelsea This Weekend For €130M,  Italian Media Report

ថ្វីបើមានការទទូចពីបែលហ្ស៊ិកថាគាត់ពេញចិត្តនៅ Inter Milan ក៏ដោយក៏ក្លឹបតោខៀវ Chelsea ត្រូវបានគេយល់ឃើញថាបានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ៩៧.៥ លានផោនដើម្បីនាំគាត់ត្រលប់មកកាន់ទឹកដី Stamford Bridge វិញសម្រាប់រដូវកាល ២០២១-២២ ខាងមុខនេះ។ Lukaku នឹងទទួលបានប្រាក់ឈ្នួល ១១ លានផោនក្នុងមួយឆ្នាំជាមួយក្រុមរបស់លោក Thomas Tuchel ហើយនឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ ឆ្នាំ។

Lukaku to Chelsea a 'done deal' - Football Italia

បើយោងតាមសារព័ត៌មាន The Athletic បានឱ្យដឹងថាការពិនិត្យសុខភាពជាមួយនឹងក្រុមតោខៀវ Chelsea របស់ Lukaku នឹងត្រូវធ្វើឡើងនៅប្រទេសបែលហ្ស៊ិកនៅថ្ងៃអាទិត្យនេះ ហើយកីឡាករវ័យ ២៨ ឆ្នាំរូបនេះអាចនឹងធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេសនៅថ្ងៃបន្ទាប់។ Lukaku ធ្លាប់ចូលរួមជាមួយនឹង Chelsea ម្តងរួចមកហើយក្នុងចន្លោះឆ្នាំ ២០១១ និង ២០១៤ ប៉ុន្តែគាត់បានចាកចេញវិញ បន្ទាប់ពីមិនទទួលបានជោគជ័យនៅទីនោះដោយអាចបង្ហាញខ្លួនបានតែ ១៥ ដងប៉ុណ្ណោះ និងមិនអាចរកគ្រាប់បាល់បានទាល់តែសោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole