បរទេស៖ ខ្សែ​ប្រយុទ្ធ Lionel Messi បាន​ប្រកាស​កាលពីថ្ងៃ​​អាទិត្យ​ថា រូបគេ​នឹង​ចាក​ចេញពីក្លិប Barcelona ក្រោយ​ពី​បាន​ចំណាយ​ពេល​អស់​១៧​ឆ្នាំ ខណៈ​ដែលក្លិប Paris Saint Germain ហាក់ដូច​ជា​គោល​ដៅ​បន្ទា់​ដែល​រូប​គេ​​ទៅ​ត្រូវ​ដើម្បី​បន្ត​អាជីព​របស់​គេ​។

Messi ដែល​បាន​​ជូត​ទឹកភ្នែក​ជា​លើក​ នៅពី​មុខ​អ្នក​យក​ព័ត៌​មាន​ជាច្រើន​នាក់​នាកីឡដ្ឋាន Camp Nou ក្នុង​ពេល​ប្រកាស​ពី​ការ​ចាក​ចេញ​របស់​គេ​នោះ បាន​ឲ្យដឹងថា៖ «ខ្ញុំ​នៅ​តែ​មិន​ទាន​អាច់​ទទួល​យក​បាន​ចំពោះ​ការ​ពិត​ដែល​ត្រូវ​ចាក​ចេញពីក្លិបនេះ​​។ ខ្ញុំ​ស្រឡាញ់​ក្លិបនេះ​ខ្លាំង​ណាស់​»​។ Messi​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​កីឡាករ​ដ៏ឆ្នើម​បំផុត​ម្នាក់ នៅក្នុង​ប្រវត្តិ​សាស្ត្រ​នៃកីឡា​នេះ បាន​ឈ្នះពាន​៣៥​ជាមួយនឹងក្លិប Barcelona ដែល​រូប​គេ​បាន​ចូលរួម​តាំងពី​វ័យ​១៣​ឆ្នាំ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការ​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Champions League ៤លើក ពាន La Liga ១០​លើក ក៏ដូច​ជា​បាន​ស៊ុត​បាល់បញ្ចូល​ទី​៦៧២​គ្រាប់​។

បើ​ទោះ​បី​យល់​ព្រម​កាត់​ប្រាក់ខែ​របស់ខ្លួន​មក​នៅ​ត្រឹម​ពាក់​កណ្តាល ដើម្បី​បំពេញ​កិច្ច​សន្យា​ថ្មី​រយៈពេល​៥​ឆ្នាំ ដែល​ក្លិប​ត្រូវ​ជំ​ពាក់​បំណុល​១,២​ពាន់​លាន​អឺ​រ៉ូ (ស្មើ​នឹង​១,៥ពាន់លាន​ដុល្លារ​អាមេរិក) ហើយកីឡាករ​រូបនេះ​បាន​យល់​ព្រម​ក៏ដោយ ប៉ុន្តែ ការ​ព្រមព្រៀង​គ្នា​នេះ មិនអាច​ទៅ​រួច​ដោយ​​សារ​តែ​ច្បាប់​រិត​ត្បិតដ៏​តឹង​រឹង​ទៅលើ​ប្រាក់​ខែ​​កីឡាករ​ក្នុងក្រប​ខ័ណ្ឌ La Liga​។ ជា​មួយ​គ្នា​នេះ បើ​​ទោះ​បី​មិនទាន់មានកិច្ច​ព្រមព្រៀង​ណាមួយ​កើត​ឡើង​ក៏ដោយ ប៉ុន្តែ Messi បាន​ទទួលស្គាល់​ថា ក្លិប PSG ទំនង​ជា​គោល​ដៅ​ដែលរូប​គេ​ត្រូវ​ចូល​រួម​បន្ទាប់​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia