បរទេស៖ Paris Saint-Germain ត្រូវបានគេរាយការណ៍ថាពួកគេសង្ឃឹមថានឹងអាចចុះហត្ថលេខាលើខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហម Manchester United ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួននៅរដូវក្តៅលើកក្រោយ។

Manchester United star Paul Pogba has been warned about the Glazers'  transfer exit policy - Manchester Evening News

កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់កីឡាករអន្តរជាតិបារាំងរូបនេះនៅទឹកដី Old Trafford នឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំក្រោយ ហើយមកទល់ពេលនេះការបន្តកុងត្រាថ្មីជាមួយក្រុមជើងឯកអង់គ្លេស ២០ សម័យមួយនេះគឺមិនទាន់ទទួលបានផ្លែផ្កានៅឡើយទេ។ PSG បានមានពាក្យចរចាមរាមយ៉ាងខ្លាំងជាមួយនឹងខ្សែបម្រើរូបនេះអំឡុងទីផ្សាររដូវក្តៅនេះ ប៉ុន្តែ PSG អាចនឹងទម្លាក់ចំណាប់អារម្មណ៍របស់ពួកគេលើ Pogba ដោយពួកគេចង់ផ្តោតអារម្មណ៍ទាំងស្រុងលើការចុះហត្ថលេខាលើកីឡាករ Lionel Messi វិញ។

Manchester United fans send mixed messages to Paul Pogba amid contract  situation - Manchester Evening News

បើយោងតាមសារព័ត៌មាន Le Parisien បានអោយដឹងថាទោះបីជា Pogba មានឆន្ទៈក្នុងការផ្លាស់ទៅទីក្រុងប៉ារីសក៏ដោយក៏ Man United បានបដិសេធមិនចូលរួមក្នុងការពិភាក្សាណាមួយជាមួយក្រុមរបស់លោក Mauricio Pochettino ជុំវិញការផ្ទេរមួយនេះនៅរដូវក្តៅនេះ។ របាយការណ៍នេះក៏បានអះអាងផងដែរថាក្លឹបយក្សនៅលីគកំពូលបារាំងមួយនេះមិនបានដាក់សំណើរផ្លូវការណ៍ណាមួយទៅអោយក្លឹប Man United ទេ ប៉ុន្តែពួកគេកំពុងតាមដានស្ថានការណ៍របស់ Paul Pogba នៅទឹកដី Old Trafford យ៉ាងយកចិត្តទុកដាក់ ហើយនឹងត្រៀមចុះកុងត្រាយករូបគេនៅទីផ្សាររដូវកាលក្រោយ៕

 

ប្រភពព័ត៍មាន៖ Sportsmole