បរទេស៖​ Paris Saint-Germain បានផ្តល់ដល់ Lionel Messi នូវតម្លៃពលកម្មនឿយហត់ដល់ទៅ ៤០ លានយូរ៉ូ (៣៤ លានផោន) ក្នុងមួយឆ្នាំបន្ទាប់ពីបង់ពន្ធ រួចយោងគេហទំព័រ L’equipe បានចូះផ្សាយ។

Lionel Messi to join PSG after leaving Barcelona; Massive salary revealed -  Tamil News - IndiaGlitz.com

ក្លិបយក្សរបស់បារាំងមួយនេះបានចេញមុខមកយ៉ាងឆាប់រហ័សក្នុងការចុះហត្ថលេខានាំយក​កីឡាករអន្តរ​ជាតិ​អាហ្សង់​ទីន រូប នេះដោយគ្មានតម្លៃខ្លួនស្របពេល Man. City, Man. Utd និង Chelsea សុទ្ធសឹងជាក្លឹបដែលបង្ហាញតែចាប់អារម្មណ៍ក៏ដោយ។ គួររំលឹក ថា បញ្ហាហិរញ្ញវត្ថុរបស់ក្លឹបBarelonaធ្វើអោយក្លឹបមិនអាចបន្ត កុងត្រាថ្មីដើម្បីរក្សាទុកកីឡាករវ័យ ៣៤ ឆ្នាំរូបនេះបន្តទៀត ស្របពេលប្រធានក្លឹប លោក Juan Laporta បាន ប្រកាសកាលពីថ្ងៃព្រហស្បតិ៍ពីការចែកផ្លូវគ្នានាំអោយមានការ ភ្ញាក់ផ្អើលពេញពិភពបាល់ទាត់។

Paris Saint-Germain Braced For Lionel Messi Arrival | Football News

ឪពុករបស់អតីតប្រធានក្រុមBarcelona ឈ្មោះ Jorge Messi និងមេធាវីរបស់គាត់ត្រូវបាន ជឿជាក់ថាកំពុងពិនិត្យមើលព័ត៌មានលម្អិតចុងក្រោយ​នៃការ​ផ្តល់ជូនដោយ PSG មុនពេលធ្វើដំណើរទៅក្លឹបដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសរាជធានីរបស់ប្រទេសបារាំងដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយយ៉ាង​ឆាប់​រហ័ស។ប្រភពពីគេហទំព័រខាងលើបន្តថាៈអ្នកចាត់ការទូទៅ Mauricio Pochettino កំពុងរៀបចំផ្តល់កុងត្រារយៈពេល ២ ឆ្នាំដំបូង​ជាមួយ​ប្រធាន​ក្រុមពព​កសអាហ្សង់ទីណណនឹងមានជម្រើសបន្តរយៈពេល ១២ ខែទៀតពោលគឺនិងមានសុពលភាពរហូតដល់ ចប់យុទ្ធនាការ ២០២៣-២០២៤៕

 

ប្រភពព័ត៍មាន៖ Sportsmole