បរទេស៖ បារាំង កំពុង​តែ​រង់​​ចាំ Lionel Messi យ៉ាង​អន្ទះ​សារ ស្រប​ពេល​ដែល​អ្នក​គាំត្រ​ជាច្រើន​បាន​ប្រមូលផ្តុំ​គ្នានៅ​ខាងក្រៅ​កីឡដ្ឋាន Paris Saint-Germain កាលពីថ្ងៃ​ចន្ទ ដោយ​សង្ឃឹម​ថា អាច​ឃើញ​​តារាឆ្នើម​អន្តរ​ជាតិ​អា​ហ្សង់ទីន​រូបនេះ ដែល​ត្រូវ​បាន​រំពឹង​ទុកថា នឹង​ចូល​រួម​ជា​​មួយនឹង​ក្លិប​ដែលមាន​ម្ចាស់​កម្មសិទ្ធិ​សញ្ជាតិ​កា​តា​មួយ​នេះ ក្រោយ​ពីការ​ចាក​ចេញ​របស់​គេ​ពីក្លិប Barcelona​។

Lionel Messi leaves Barcelona live updates: Latest news and updates - The  Athletic

អ្នក​គាំទ្រ​របស់ PSG បាន​ឈរ​នៅ​ត្រង់កន្លែង​ចក្រ​ចូល​កីឡដ្ឋាន Parc des Princes ដោយ​សង្ឃឹម​ថា តា​រាឆ្នើមវ័យ​៣៤​ឆ្នាំ​រូបនេះ នឹង​បង្ហាញខ្លួន ស្រប​ពេល​ដែល​អ្នក​គាំទ្រ​ផ្សេង​ទៀត បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​អាកាស​យានដ្ឋាន Le Bourget ភាគ​ខាង​ជើង​នៃ​ទីក្រុង​ប៉ា​រីស ក្រែង​ល Messi ចុះ​ពី​យន្ត​ហោះ​នៅ​ទី​នោះ​។ PSG ត្រូវ​បាន​រំពឹង​ទុក​ថា គឺ​ជា​គោល​ដៅ​បន្ទាប់​របស់ Messi ក្រោយពី​ការ​ចាក​ចេញ​ពី​ក្លិប Barcelona ដែល​រូប​គេ​បានលេង​ឲ្យ​អស់​រយៈពេល​១៧​ឆ្នាំ ក្នុង​អាជីព​ដ៏​ត្រចះ​ត្រងចង់​របស់​គេ​។

Lionel Messi to PSG: A transfer where only money talks | Sports | German  football and major international sports news | DW | 08.08.2021

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា អ្នក​យក​ព័ត៌មាន​របស់​ទូរ​ទស្សន៍ AFP TV បាន​ឃើញ​រូប​​គេ​នៅ​ផ្ទះ​របស់​គេនៅឡើយ​ក្បែរ​ទីក្រុង​ Barcelona ជាមួយនឹងក្រុម​គ្រួ​សារ​របស់​គេ រួម​ទាំង​មិត្ត​ភក្តិ​របស់​គេ​ផង​ដែរ​គឺ Luis Suarez​។ ប៉ុន្តែ កា​សែត​កីឡា​ប្រចាំ​ថ្ងៃ L’Equipe បាន​សរសេរ​ថា៖ «យើង​គ្រាន់​តែ​ត្រូវ​រង់​ចាំ​ប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ​។ យើង​កំពុង​តែ​ឆ្ពោះ​ទៅកាន់​ថ្ងៃ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​​ក្រប​ខ័ណ្ឌកីឡា​បាល់ទាត់​បារាំង​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia