បរទេស៖ ក្លិប Barcelona ធ្លាប់​សង្ឃឹម​ថា អាច​រក្សា​ទុក Lionel Messi ហើយ​តា​រាឆ្នើម​អន្តរ​ជាតិ​​អាហ្សង់ទីន​រូបនេះ ក៏​ចង់​បន្ត​នៅ​ផង​ដែរ​។ ប៉ុន្តែ ហេតុ​អ្វី​​បាន​ជា រូប​គេ​ត្រូវ​ចាក​ចេញពីក្លិប Barcelona ដែលជាកន្លែង​រូប​គេ​បាន​ចំណាយ​ពេល​លេង​ឲ្យ​អស់រយៈ​ពេល​១៧​ឆ្នាំ​?

ក្លិប Barcelona បាន​បញ្ជាក់​ថា ពួកគេគ្មាន​ជម្រើស​អ្វី​ក្រៅពី​បញ្ចេញ​កីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ ដោយ​​គ្មានតម្លៃ​ខ្លួន ក្រោយពី​កិច្ច​សន្យា​របស់គេ​ផុត​កំណត់​កាលពី​ខែ​មិថុនា ដោយ​សារ​តែពួក​គេ​ត្រូវ​ព្យា​យាម​លុប​ចោល​ចំណុល​ដល់​ទៅ​១,២​ពានលាន​អឺ​រ៉ូ (ស្មើ​នឹង​១,៤លាន​ដុល្លារ​អាមេរិក)​។ Messi បាន​យល់​ព្រម​កាត់​ប្រាក់​ខែ​របស់ខ្លួន​៥០% ហើយ​ការ​សិក្សា​នានា​បាន​ឃើញ​ថា តម្លៃ​ខ្លួន​ផ្នែក​ពាណិជ្ជ​កម្មចំពោះ​ក្លិបនេះ ពិត​ជា​ខ្ពស់​ជាង​ការ​ចំណាយ​ទៅលើ​ប្រាក់​ខែ​របស់​គេ​ទៅទៀត​។

Explained: Barcelona say Lionel Messi is leaving and PSG are in talks to  sign him – The Athletic

ប៉ុន្តែ ទោះ​បី​ជា​យ៉ាងណា បំណុល​ទាំង​នោះ និង​​ភាព​ចាំ​បាច់ក្នុងការ​អនុ​វត្តាម​ច្បាប់​​កំណត់​ប្រាក់​ខែ​ដ៏តឹង​រ៉ឹង​របស់ក្រប​ខ័ណ្ឌ​លីក​អេ​ស្ប៉ាញ បាន​បង្ខំ​ឲ្យ Messi ចាក​ចេញ​តែម្តង​។ ក្លិប Barcelona បាន​ចំណាយ​ប្រាក់​ចំនួន​២២២លាន​អឺ​រ៉ូ ដែលពួកគេ​បាន​ទទួល​ពីក្លិប PSG ក្នុងឆ្នាំ​២០១៧ ពីការលក់ Neymar តាម​រយៈការ​ទិញ​កីឡាករ Philippe Coutinho, Antoine Griezmann និង Ousname Dembele ក្នុង​តម្លៃ​ខ្លួនច្រើន​ជាង​​១០០លាន​អឺ​រ៉ូ​ដូចគ្នា​។ លោក Joan Laporta ដែល​ជា​ប្រធានក្លិប បាន​ទទួល​ស្គាល់​ថា ការ​ខាត​បង់​កាលពី​រដូវកាលមុន មាន​ចំនួន​រហូត​ដល់​ទៅ​៥០០លាន​អឺ​រ៉ូ និង​​បានបញ្ជាក់​ថា លោក​មិន​អាច​ធ្វើ​ឲ្យ​ក្លិបជាប់​បំណុល​កាន់​តែ​ច្រើន​បន្ថែម​ទៀតដោយ​សារ​តែ​កីឡាករ​ណាម្នាក់ឡើយបូក​រួមទាំង Messi ដែរ​៕

 

ប្រភពព័ត៍មាន៖ Channel News Asia