បរទេស៖ Barcelona បានខាតបង់ទឹកប្រាក់ ប្រមាណ ១១% នៃចំណូលដែលរកបានពីការផ្សព្វផ្សាយម៉ាកយីហោរបស់​ពួកគេ​​​ទាំង​អស់​បន្ទាប់ពីការចាកចេញរបស់វីរបុរសក្លឹប Lionel Messi ។កីឡាករវ័យ ៣៤ ឆ្នាំរូបនេះទើបតែធ្វើ​សន្និ​​សិទ​លាគ្នាជាមួយ​ក្រុមកាតាឡាន កាលពីថ្ងៃអាទិត្យហើយខ្សែប្រយុទ្ធ​រូបនេះ​បានកំពុងនិងមានទំនាក៉ទំនង​ ​ផ្សារ​​ភ្ជាប់ទៅកាន់ក្រុម Paris Saint-Germain ។

Barcelona news: Lionel Messi registration nightmare

យោងគេហទំព័រBrand Finance បានចុះផ្សាយថាៈ ការចាកចេញរបស់ម្ចាស់Messi បានធ្វើអោយក្លឹបយក្ស កាតាឡាន់ខាតបង់ប្រាក់ដល់ទៅ ១១៦ លានអឺរ៉ូមានន័យថាប្រាក់ឈ្នួល៦៥ លានផោននិងចំណូលផ្សាយ​ពាណិជ្ជកម្ម និង ១៤.៥ លានផោនពីចំណូលនៅក្នុងថ្ងៃប្រកួតនិង ៣៦.៥ លានផោនពីការផ្សាយពាណិជ្ជកម្ម លក់ខោ​អាវ ។ប្រភពខាងលើបន្តថាៈBarcelona  បានធ្លាក់មកនៅចំណាត់ថ្នាក់លេខ ២ មកនៅលេខ៣ ក្នុងនាមក្លឹបដែលរកបានប្រាក់ឈ្នួលថ្លៃបំផុតពិភពលោកតាមពីក្រោយក្រុមបិសាចក្រហម Manchester United ខណៈដែលគូប្រជែង La Liga គឺ Real Madrid ឈរនៅកំពូលតារាងបច្ចុប្បន្ន។

Barcelona team-mate who 'screwed' Lionel Messi posts farewell message

គួរបញ្ជាក់ថាMessi គឺជាតារាបាល់ទាត់លំដាប់ពិភពលោកនិងមានអ្នកគាំទ្រជាង ២៤០ លាននាក់នៅលើ Instagram ច្រើនជាងទ្វេដងនៃគណនីផ្លូវការរបស់បាសេឡូណា ដែលមានអ្នកចុចFollowing ៩៩.៥ លាននាក់  ខណៈ​អាវលេខ ១០ របស់ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនបានបង្កើនប្រាក់ចំណូលមិនតិចជាង ១៦៩ លាន​ផោនទេ៕

 

ប្រភពព័ត៍មាន៖ Sportsmole