បរទេស៖ អ្នកចាត់ការទូទៅក្រុម Tottenham លោក Nuno Espirito Santo បាននិយាយថា Harry Kane អាចចូលលេង ក្នុងការប្រកួតបើកឆាក Premier League ទល់នឹងក្រុម Manchester City នៅថ្ងៃអាទិត្យនេះ។

Nuno Espirito Santo: Harry Kane could feature against Manchester City |  Irvine Times

គួរបញ្ជាក់​ថាខ្សែ​ប្រយុទ្ធ​ឆ្នើមជូរមុខរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងក្នុងការផ្ទេរទៅកាន់ក្រុម ជើងឯក Premier League នៅរដូវ​ក្តៅនេះក្រោយពី កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានអវត្តមាន មក ហ្វឹកហាត់មុនរដូវកាលថ្មីចាប់ផ្តើម។ ទោះយ៉ាងណាKaneបានបដិសេធថាគាត់មិនមានចេតនាមក ហ្វឹកហាត់និងបានបញ្ជាក់ ថារូបលោក​និងវិល​ត្រលប់​​មកតាមកាលវិភាគវិញចាប់តំាងពីថ្ងៃសៅរ៍ចុងសប្តាហ៏មុនមកម្លេះ។

Tottenham expect Harry Kane to be available for Man City clash this weekend  in Prem opener amid £150m transfer talk - Warden Times

ទោះយ៉ាងណា Spurs មានការស្ទាក់ស្ទើរក្នុងការលក់កីឡាករឆ្នើមទោះបីជាពួកគេទាមទារប្រាក់តម្លៃខ្លួន ១៦០ លានផោនស្របពេលកីឡាកររូបនេះនៅសល់កិច្ចសន្យា ៣ ឆ្នាំទៀត។ទោះយ៉ាងណាអ្នកចាត់ការសញ្ជាតិព័រ​ទុយ​ហ្គាល់​បានបញ្ជាក់ថាកិច្ចពិភាក្សានឹង​ត្រូវធ្វើ​ឡើងជាមួយ Kane ដើម្បីកំណត់លទ្ធផលវិជ្ជមាន ឆ្ពោះទៅមុខ។​អតីត​អ្នកចាត់ការទូទៅក្រុមWolver បន្តថាៈ ជាដំបូងយើងត្រូវនិយាយអំពីអ្វីដែលនឹងកើតឡើងហើយបន្ទាប់ពីនោះយើង​សង្ឃឹមថានឹងអាចដោះស្រាយបានគ្រប់ស្ថានភាពទាំងអស់៕

 

ប្រភពព័ត៍មាន៖ Sportsmole