បរទេស៖ Lionel Messi បានបដិសេធសំណើរផ្ទេរទៅកាន់ក្លឹបគូប្រជែងក្របខណ្ឌ  La Liga របស់ពួកគេគឺ Atletico Madrid នៅរដូវក្តៅនេះដោយសម្រេចជ្រើសរើសការផ្លាស់ទៅកាន់ក្លឹបយក្សបារាំង Paris Saint-Germain​ជំនួស​វិញ ។បច្ចុប្បន្នកីឡាករវ័យ ៣៤ ឆ្នាំរូបនេះបានចុះហត្ថលេខាជាផ្លូវការសម្រាប់ក្លឹបនៅក្របខ័ណ្ឌ Ligue 1 ដោយ​ចូលរួមជាមួយក្រុមលោក Mauricio Pochettino  ក្នុងកិច្ចសន្យារយៈពេល ២ ឆ្នាំដំបូងជាមួយនឹង​ជម្រើស​បន្ថែម​ថ្មីមួយឆ្នាំទៀត។

Messi's PSG presentation: All the news and reactions | Marca

យោងតាមអ្នកសារព័ត៌មានជនជាតិអាហ្សង់ទីនលោក Ignacio Miguelez បានឱ្យដឹងថា Messi បានធ្វើការ​ពិចារណា​យ៉ាងខ្លាំងក្នុងការផ្លាស់ទៅក្លឹបដែលមានមូលដ្ឋាននៅរាជធានីអេស្បាញមួយនេះជាមួយ និងឪកាសធ្វើ​អោយ​រូបគេអាចនិងចូលរួមលេងចាប់ដៃគូជាមួយអតីត​មិត្ត​រួមក្រុម Barcelona និងជាមិត្តភក្តិដ៏ជិតស្និទ្ធគឺ Luis Suarez ។ក្នុងនោះដែរគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន លោក Diego Simeone ត្រូវបានគេជឿជាក់ថា​ជាអ្នក​ទទួល​ខុសត្រូវផ្ទាល់ចំពោះការចរចានេះប៉ុន្តែលោកមិនអាចបញ្ចុះបញ្ចូលម្ចាស់ពានបាល់មាស Ballon d’Or ៦ សម័យកាលឱ្យផ្លាស់មកកាន់កីឡាដ្ឋានចូលរួមបានឡើយ។

Lionel Messi's $100M Paris-Saint Germain Contract Confirmed | Man of Many

គួរបញ្ជាក់ថាMessi បានចាកចេញពីក្លឹបបាសេឡូណាក្រោយចំណាយពេល១៧រដូវកាល និងបូករួមទាំងការហ្វឹក​ហាត់​នៅ​ថ្នាល​យុវជនសរុប រយៈពេល ២១ ឆ្នាំ។ ការចំណាយពេលដ៏ជោគជ័យនៅទឹកដី Camp Nou បានឈានដល់ទីបញ្ចប់ដោយសារក្លឹបក្លឹបកាតាឡានមិនអាចបន្តកុងត្រាអតីតប្រធានក្រុមរបស់ពួកគេបាន ទៀត​ដោយសារបញ្ហាហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរនិងខុសពីលក្ខណ្ឌបាល់ទាត់អេស្បាញ។​ កីឡាករសញ្ជាតិ​អាហ្សង់​ទីន​រូបនេះនិ​ង​លេងក្រោមការបង្វឹក​របស់គ្រូបង្វឹករួមជាតិ លោក Mauricio Pochettino នៅ PSG ហើយត្រូវបានគេរំពឹងថា​PSG​នឹងបង្កើតកំលាំងជួរមុខដ៏គួរអោយភ័យខ្លាចបីរូបមានដូចជា Neymar និង Kylian Mbappe នៅរដូវ​កាល២០២១-២០២២នេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole