បរទេស៖ អ្នក​ចាំ​ទី Kepa Arrizabalaga បានក្លាយ​ជា​វីរ​បុរស​ដ៏មិននឹកស្មាន​ដល់ ខណៈ​ដែល​ Chelsea បាន​ចាប់​ផ្តើម​រដូវ​កាល​​ថ្មី​របស់​ខ្លួន​តាម​រយៈ​ការ​ឈ្នះ​ពានប្រចាំ​អ្វីប​អឺ​រ៉ុប​មួយ​ផ្សេង​ទៀត នៅពេល​ដែល​ពួកគេ​បានផ្តួលក្រុម Villarreal ដោយ​ការ​ស៊ុត​បាល់ប៉េ​ណាល់ទីក្នុងលទ្ធផល ៦-៥ ដើម្បី​ឈ្នះពាន UEFA Super Cup នៅ​ទីក្រុង Belfast ក្រោយពី​បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ១-១ នៅម៉ោង​ធម្មតា​។

អ្នក​ចាំ​ទី​សញ្ជាតិ​អេ​ស្ប៉ាញ​រូបនេះ ដែលបាន​បាត់​បង់​តំណែង​ក្នុង​ជម្រើស​ដំបូង​របស់ខ្លួន ចាប់​តាំងពី​ចូលរួម​ជាមួយនឹងក្លិប Chelsea ក្នុង​តម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភព​លោក​សម្រាប់​អ្នក​​ចាំ​ទីម្នាក់ ក្នុង​ឆ្នាំ​២០១៨​នោះ ត្រូវ​បានលោក ​ Thomas Tuchel ដាក់​ឲ្យ​ចូលេងនៅ​នាទី​បន្ថែម​១៥នាទី​២​ដង ក្នុងនាម​ជា​កីឡាករ​បម្រុង ដើម្បី​ទទួល​ខុស​ត្រូវ​ក្នុងការ​ស៊ុត​បាល់ប៉េណល់ទី​។

Chelsea vs Villarreal LIVE: Uefa Super Cup result, final score and reaction after penalty shootout | The Independent

Kepa ធ្លាប់​បាន​បដិ​សេធ​មិន​ប្តូរ​ចេញ ក្នុងពេលស្ថិតក្រោម​ការដឹកនាំ​របស់​អតីតគ្រូបង្វឹកនៃក្រុម Chelsea លោក Maurizio Sarri ក្នុងពេល​រង​បរា​ជ័យ​ក្នុងការ​ប្រកួត​ពាន League Cup វគ្គ​ផ្តាច់​ព្រ័ត្រ ក្រោមស្នា​ដៃក្រុម Manchester City កាលពី​២ឆ្នាំ​មុន​។

Chelsea vs Villarreal LIVE: Uefa Super Cup result, final score and reaction after penalty shootout | The Independent

ប៉ុន្តែ នៅពេលនេះ រូប​គេ​បាន​តប​ស្នង​ចំពោះការ​ជឿជាក់​របស់គ្រូបង្វឹកខ្លួន តាមរយៈ​ការ​សង្គ្រោះ​បាល់​ពីការ​ស៊ុត​របស់​កីឡាករ Aissa Mandi និង Raul Albiol​។ Chelsea បាន​យកឈ្នះ​លើ​ក្រុម Manchester City ក្នុង​ទីក្រុង Porto ដើម្បី​លើក​ពាន Champions League ជាលើក​ទី២​កាលពី​ខែ​ឧសភា ហើយ​នេះ​គឺ​ជា​សមិទ្ធិ​ផល​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក Tuchel ក្នុងការ​ដឹកនាំ​ត្រឹម​តែ​រយៈពេល​៥​ខែ​ដំបូង​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia