បរទេស៖ ខ្សែប្រយុទ្ធ Romelu Lukaku របស់ក្លិប Inter Milan បានមកដល់ទីក្រុងឡុងដ៍នៅល្ងាចថ្ងៃពុធនេះហើយ ខណៈដែលកីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះត្រៀមបំពេញការផ្ទេរដ៏ធំមួយទៅកាន់ក្រុមតោខៀវ Chelsea សារជាថ្មី។

Chelsea close to agreeing deal to re-sign Inter striker Romelu Lukaku |  Chelsea | The Guardian

ក្រុមតោខៀវដែលទើបតែបានឈ្នះពានរង្វាន់ UEFA Super Cup កាលពីថ្ងៃពុធនេះតាមរយៈការផ្តួលក្រុម Villarreal ដោយបាល់ប៉េណាល់ទីកាត់សេចក្តីបានបានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ៩៧.៥ លានផោនជាមួយក្លឹប Inter Milan សម្រាប់ការផ្ទេរកីឡាករវ័យ ២៨ ឆ្នាំរូបនេះ។ អ្នកកាសែតអ៊ីតាលីលោក Fabrizio Romano បាននិយាយថា Lukaku បានទៅដល់ទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេសហើយ ដើម្បីបញ្ចប់ការផ្លាស់ទៅកាន់អតីតក្លឹបរបស់ខ្លួនមួយនេះ។

Romelu Lukaku lands at Biggin Hill airport on private jet ahead of  £97.5million Chelsea transfer – Football Reporting

កីឡាករសញ្ជាតិប៊ែលហ្សិករូបនេះត្រូវបានគេប្រទះឃើញថាបានមកដល់អាកាសយានដ្ឋាន Biggin Hill ហើយគាត់ត្រូវបានគេរំពឹងថាត្រៀមនឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ ឆ្នាំជាមួយនឹងក្រុមម្ចាស់ជើងឯក Champions League រដូវកាល២០២០/២១មួយនេះ។ Lukaku បានស៊ុតបញ្ចូលទីចំនួន ៦៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៩៥ លើកសម្រាប់ក្រុម Inter ក្នុងរយៈពេលពីររដូវចុងក្រោយនេះបន្ទាប់ពីចាកចេញពីក្លឹប Manchester United៕

 

ប្រភពព័ត៍មាន៖ Sportsmole