បរទេស៖ ក្រប​ខ័ណ្ឌ​អេ​ស្ប៉ាញ La Liga ដែល​កាលី​៣​ឆ្នាំ​គឺ​ជាលីក​ដ៏ខ្លាំង​នៅ​តំបន់​អឺ​រ៉ុប​នោះ នឹង​បើក​រដូវកាល​ថ្មី​របស់​ខ្លួន​នៅ​រាត្រីថ្ងៃសុក្រ ក្រោយពី​ជួបដំណាក់កាល​ដ៏​ជ្រួល​ច្របល់មួយ ដែល​បាន​បញ្ចប់​ដោយ​ការ​បោះ​ចោល​ដុំ​ពេជ្រ​របស់​ខ្លួន​ឲ្យ​ទៅ​​គេ​។

ការ​ផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន​របស់​តារាឆ្នើម Lionel Messi ទៅកាន់​ក្លិប Paris Saint-Germain កាលពី​ថ្ងៃ​អង្គារ បាន​បង្កើត​​ឲ្យ​មាន​ភាព​ជ្រួលច្របល់​ផ្នែក​ហិរញ្ញ​វត្ថុ ដែល​កំពុង​តែ​កើត​ឡើង​ក្នុង​​ពិភព​កីឡា​បាល់ទាត់​អេ​ស្ប៉ាញ​។ បើ​ទោះ​បី​ Messi គឺ​ជា​តារា​ឆ្នើម​បំផុត​របស់​ពួក​គេ ដែល​ត្រូវ​ចាក​ចេញ ហើយអតីត​ក្លិប​របស់​គេ Barcelona បាន​លិច​លុងជា​ពិសេស​ក្នុង​បំណុល​រហូត​ដល់​ទៅ​១,២ពាន់​លាន​អឺ​រ៉ូក៏ដោយ ប៉ុន្តែ កីឡា​បាល់ទាត់​អេ​ស្ប៉ាញ ពិត​ជា​មាន​​ការព្រួយ​បារម្ភ​លើ​សាច់​ប្រាក់​។ ការ​រាត​ត្បាត​នៃ​ជំ​ងឺកូវីដ ១៩ បាន​ធ្វើ​ឲ្យ​ក្លិប​ស្ថិតក្នុងក្រប​ខ័ណ្ឌ​កំពូល​ខាត​បង់​ប្រាក់​រហូត​ដល់ទៅ​​២ពាន់លាន​អឺ​រ៉ូ (ស្មើ​នឹង​២,៤ពាន់លាន​ដុល្លារអាមេរិក)​ ហើយ​ការ​អស់សង្ឃឹម​កំពុង​តែ​បង្ហាញ​ឲ្យ​ឃើញ​រួចជាស្រេច​។ ទោះ​បី​ជា​យ៉ាង​ណា ទាំងក្លិប Real Madrid និង Barcelona នៅ​តែ​ព្យា​យាម​ប្រជែង​គ្នា​ដើម្បី​ក្លាយ​ជាក្រុម​ខ្លាំង​បំផុត​ប្រចាំ​អេ​ស្ប៉ាញ​។

ក្រុម Valencia នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួលក្រុម Getafe នៅ​រាត្រីថ្ងៃសុក្រ ដើម្បី​​បើក​រដូវ​កាល​ថ្មី​នៃក្រប​ខ័ណ្ឌ La Liga ស្រប​ពេល​ដែលក្រុម Atl. Madrid នឹង​ចាប់​ផ្តើម​ការ​ការ​ពាន​រង្វាន់​របស់​ខ្លួន តាមរយៈការ​ធ្វើ​ដំណើរ​ទៅកាន់​ទឹកដីក្រុម Celta Vigo នៅ​ថ្ងៃ​សៅរ៍ ស្រប​ពេល Real ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម Alaves។ ដោយឡែក ក្រុម Barcelona នឹង​ចាប់​ផ្តើម​ការ​ប្រកួត​របស់​ខ្លួន ដោយគ្មាន Messi តាមរយៈការ​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួលក្រុម Real Sociedad នៅ​ថ្ងៃ​អាទិត្យ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia