បរទេស៖ ក្លិប​យក្ស​របស់ក្រប​ខ័ណ្ឌ Premier League បាន​ជម្នះ​លើ​វិបត្តិ​ហិរញ្ញវត្ថុដោយ​សារ​តែ​វីរុសកូវីដ ១៩ ម្តង​ទៀត នៅមុន​ពេល​ការ​ចាប់ផ្តើម​រដូវ​កាល​ថ្មី នៅ​រាត្រីនេះ ខណៈ​ដែលក្រុម​ខ្លាំង​ចំនួន​៤ ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ធ្វើការ​ប្រជែង​ដណ្តើម​ពានគ្នាយ៉ាង​ស្វិតស្វាញ​។

ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​​ឯក Manchester City បានបំ​បែក​កំណត់​ត្រា​ផ្ទេរ​ក្នុងក្រប​ខ័ណ្ឌកំពូល​អង់គ្លេស តាមរយៈការ​ជះ​ប្រាក់ចំនួន​១០០លានផោន (ស្មើ​នឹង​១៣៨លាន​ដុល្លារ​អាមេរិក) ដើម្បី​ទិញ​ខ្សែ​បម្រើ Jack Grealish​។ ជាមួយគ្នា​នេះ ពួក​គេ​ក៏​សម្លឹង​រក​ការ​​ការ​ពារ​ពាន​រង្វាន់​របស់​ខ្លួន ក្រោយ​ការដឹកនាំ​របស់លោក​គ្រូបង្វឹក Pep Guardiola ផងដែរ​​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាងណា ក្រុម​ម្ចាស់​ការ​ពារ​ជើង​​​ឯក​ប្រចាំ​ទ្វីប​អឺ​រ៉ុប Chelsea បាន​បង្ហាញ​ថា ពួក​គេមាន​សមត្ថភាព​ក្នុង​ការ​ផ្តួលក្រុម Man City ចំនួន​៣លើក កាលពី​ចុង​រដូវ​កាល​មុន ហើយ​ក៏ជាក្រុមមាន​មហិច្ឆតា​ក្នុងាករ​ដណ្តើម​ពាន Premier League ផង​ដែរ ក្រោម​ការដឹកនាំ​របស់​លោក Thomas Tuchnel​។ ជាមួយ​គ្នា​នេះ Manchester United ក៏​បាន​ចំណាយ​ប្រាក់​ច្រើន​ជាង​១០០លានផោន ទៅលើ Jadon Sancho និង Raphael Varane ផងដែរ ស្រប​ពេល​ដែល Liverpool ហាក់ដូច​ជា​មានភាពខ្លាំង​ជាងមុន ក្រោយពី​ជួប​ភាព​ត្រដាបត្រដួស​ក្នុង​រដូវ​កាលឆ្នាំ​២០២០-២០២១។ ដោយ​ឡែក ការ​ប្រកួត​ដែល​នឹង​ត្រូវ​បើក​រដូវ​កាល​ឆ្នាំ​២០២១-២០២២ តម្រូវ​ទៅលើ​ការ​ជួប​គ្នា​រវាងក្រុម Brentford និង Arsenal នៅ​រាត្រីថ្ងៃសុក្រ​៕

កម្មវិធីប្រកួត​នៅ​ចុងសប្តាហ៍

ថ្ងៃសុក្រ ទី​១៣ ខែសីហា ឆ្នាំ​២០២១

Brentford Vs Arsenal ម៉ោង 2 ទៀប​ភ្លឺ

ថ្ងៃសៅរ៍ ទី​១៤ ខែសីហា ឆ្នាំ​២០២១

Manchester Utd Vs Leeds ម៉ោង 6:30 ល្ងាច

Burnley Vs Brighton ម៉ោង 9 យប់

Chelsea Vs Crystal Palace ម៉ោង 9 យប់

Everton Vs Southampton ម៉ោង 9 យប់

Leicester Vs Wolves ម៉ោង 9 យប់

Watford Vs Aston Villa ម៉ោង 9 យប់

Norwich Vs Liverpool ម៉ោង 11:30 យប់

ថ្ងៃ​អាទិត្យ ទី​១៥ ខែសីហា ឆ្នាំ​២០២១

Newcastle Vs West Ham ម៉ោង 8 យប់

Tottenham Vs Manchester City ម៉ោង 10 យប់

ប្រភព​ព័ត៌មាន៖ Channel News Asia