បរទេស៖ Romelu Lukaku បាន​វិល​ទៅកាន់​ក្លិប Chelsea វិញ កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់​តម្លៃ​ខ្លួន​​ជា​កំណត់​ត្រា​ក្លិប​ រហូត​ដល់ទៅ​៩៧​លាន​ផោន (ស្មើនឹង​១៣៥​លាន​ដុល្លារ​អាមេរិក) ពីក្លិប Inter Milan ពោល​គឺ​ត្រឹម​តែ​រយៈពេល​៧​ឆ្នាំ ក្រោយពី​ការ​ចំណាយ​ពេល​ជាលើក​ដំបូង​របស់​គេ​នៅ​កីឡដ្ឋាន Stamford Bridge បាន​ឈាន​ដល់​ទី​បញ្ចប់​។

Chelsea confirm Romelu Lukaku signing from Inter in €115m deal | Chelsea |  The Guardian

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បែលហ្ស៊ិក​រូបនេះ បាន​ដើរ​តួនាទី​ដ៏សំខាន់​ក្នុងការ​ជួយ​ឲ្យ Inter លើក​ពាន​ក្រ​ខ័ណ្ឌ Serie A ជាលើក​ដំបូងក្នុង​រយៈពេល​១១​ឆ្នាំ កាលពី​រដូវ​កាល​មុន ប៉ុន្តែ បញ្ហា​ហិរញ្ញ​វត្ថុ​នៅក្លិ​យក្ស​អ៊ីតាលី​មួយនេះ បាន​បង្ខំ​​ឲ្យ​ពួគគេ​ត្រូវ​លក់​កីឡាករ​ដ៏សំខាន់​បំផុត​របស់​ពួក​គេ ទៅ​ឲ្យក្លិប​ស្ថិតក្នុង​ក្រប​ខ័ណ្ឌ Premier League។ Lukaku ដែល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចស​ន្យា​រយៈពេល​៥​ឆ្នាំ បាន​​ឲ្យដឹងថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយ និង​រំភើប​ណាស់ក្នុងការ​វិល​ត្រឡប់​មក​កាន់​ក្លិប​ដ៏អស្ចារ្យ​នេះ​វិញ​។

Romelu Lukaku: Inter Milan forward flying to London to complete club-record  Chelsea move | Football News | Sky Sports

វា​បានក្លាយ​ជា​ដំណើរ​ផ្សងព្រេង​ដ៏យូរ​អង្វែង​មួយ​សម្រាប់​ខ្ញុំ​ ដោយ​ខ្ញុំ​បាន​មក​ទីនេះ​ក្នុងនាម​ជា​យុវ​ជន​ម្នាក់ ដែល​​ត្រូរៀន​ជាច្រើន ហើយ​ពេលនេះ ខ្ញុំ​ត្រឡប់​មក​វិញ​ជាមួយ​នឹង​បទពិសោធជា​ច្រើន និង​ភាព​ចាស់​ជុំ​ជាងមុន​»​។ Lukaku វ័យ​២៨​ឆ្នាំ បានស៊ុត​បាល់បញ្ចូល​ទី​៦៤គ្រាប់ ក្នុង​រយៈពេល​២​រដូវ​កាល នៅ​អ៊ីតាលី ដើម្បី​ក្លាយ​ជា​វីរ​បុរស​ភ្លាម​ៗ​នៅកីឡដ្ឋាន San Siro​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia