បរទេស៖ លោក Jurgen Klopp ថារូបលោកមិនមានការភ្ញាក់ផ្អើលអ្វីនោះទេនៅពេលដែលឃើញក្លឹបគូប្រជែង Man City, Chelsea និង Man United បានចំណាយប្រាក់ដ៏ច្រើនសន្ធឺកសន្ធាប់ច្រើនជាង Liverpool នៅរដូវក្តៅនេះ។

Jurgen Klopp challenges journalist to name a midfielder LFC should sign -  Liverpool FC - This Is Anfield

ប៉ុន្តែយ៉ាងណា​មិញ​លោកJurgen Klopp ចាត់ទុកថាវាជារឿងផ្ទាល់ខ្លួនសម្រាប់ក្លឹបគូប្រជែង ខណៈគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ចាត់​ទុកថា​Liverpool នៅតែមានផ្លូវដោះស្រាយបែបផ្ទាល់ខ្លួនដើម្បីប្រជែងពាននៅរដូវកាលនេះដដែល។ គួរបញ្ជាក់ថា ក្លឹបជើងឯកអង់គ្លេស Man. City បានបំបែកកំនត់ត្រានៅលីកកំពូលអង់គ្លេសដោយ​នាំយកអតីត​ប្រធានក្រុម​Aston Villa  Jack Grealish មករួមក្រុមខណៈ Chelsea បានចំណាយប្រាក់បំបែកកំនត់ត្រាជាង១០០លា​នផោននាំ​យក​អតីត​ខ្សែ​ប្រយុទ្ធ Romelu Lukaku ត្រលប់មកក្លឹបវិញដើម្បីលេងក្រោមការដឹកនាំរបស់គ្រូបង្វឹក Thomas Tuchel ។

Q&A: Jürgen Klopp on new season, Norwich, transfers, Elliott and more -  Liverpool FC

ទន្ទឹមនឹងនេះដែរMan.Utd ក៏បានចំណាយប្រាក់ច្រើនជាង ១០០ លានផោនដើម្បីឈានដល់​កិច្ចព្រម​ព្រៀង​មួយនាំយក កីឡាករឆ្នើម២រូបមានដូចជាខ្សែបម្រើស្លាប Jadon Sancho មកកាន់ទឹកដី Old Trafford និងខ្សែការពារ​កណ្តាល​Raphael Varane ដែលបាននិងបញ្ចប់ការពិនិត្យសុខភាពដើម្បី​បញ្ចប់​ការផ្ទេរជាផ្លូវការណ៏នៅនៅចុងសប្តាហ៍នេះផងដែរ​។​សម្រាប់Liverpool បានត្រឺមតែបំពេញការចុះហត្ថលេខានាំយកខ្សែ​ការពារ​កណ្តាលIbrahima Konate ពីក្លឹបRB Leipzig ក្នុង​តម្លៃ៣៦លានផោនមករួមក្រុមតែម្នាក់ប៉ុណ្ណោះ ។ មានន័យ​ថាក្លឹប​កំពុងតែចាប់ផ្តើមដោះស្រាយបញ្ហាវិបត្តិហិរញ្ញវត្តុដែល​​បានរងផលប៉ះពាល់ដោយសារវិបត្តិការឆ្លង​រីករាលដាលនៃ​មេរោគ​កូវីត-១៩នាពេលកន្លងទៅ ៕

 

ប្រភពព័ត៍មាន៖ Metro