បរទេស៖ ក្លឹបបិសាចក្រហម Manchester United ចាំផ្តើមរដូវកាលថ្មីរបស់ខ្លួនជាមួយនឹងភាពស្រស់ស្រាយ បន្ទាប់ពី Bruno Fernandes រកបាន Hat-Trick និង Paul Pogba បញ្ចូលបាល់អោយមិត្តរួមក្រុមទាត់បញ្ចូលទីដល់ទៅ៤ដងជួយអោយក្លឹប Man United យកឈ្នះលើ Leeds United ដោយលទ្ធផល៥ទល់នឹង១នៅសប្តាហ៍ទៅមួយក្របខណ្ឌ Premier League។

Manchester United vs Leeds LIVE: Premier League result, final score and reaction | The Independent

មុនចាប់ផ្តើមការប្រកួតក្លឹប Manchester United បានធ្វើដ៏ភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្ររបស់ពួកគេដោយការប្រកាសជាផ្លូវការណ៍ និងបង្ហាញវត្តមានផ្ទាល់អំពីការមកដល់របស់ Raphael Varane នៅមុខអ្នកគាំទ្រចំនួន ៧៥ ០០០ នាក់ក្នុងកីឡដ្ឋាន Old Trafford។ យ៉ាងណាមិញខ្សែបម្រើឆ្នើមអន្តរជាតិព័រទុយហ្កាល Bruno Fernandes បានរកគ្រាប់បាល់បើកឆាកនាំមុខអោយក្រុមលោក Ole Gunnar Solskjaer មុននៅវគ្គទីមួយដោយការបញ្ចូនបាល់បានយ៉ាងល្អពីសំណាក់ Paul Pogba។

Varane presentert som ny Manchester United-spiller - følg kampen mot Leeds her

ក្រោយចាប់ផ្តើមវគ្គពីរបានត្រឹមតែ៤នាទីប៉ុណ្ណោះកីឡាករ Ayling របស់ Leeds United បានរកគ្រាប់បាល់ជួយអោយក្រុមខ្លួនតាមស្មើបានវិញ។ ទោះបីជាយ៉ាងណាក៏ដោយការវាយបកគឺមិនអាចបញ្ឃប់ការសម្រុករបស់ខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood បានឡើយ ដោយរូបបានរកគ្រាប់បាល់នាំមុខសារជាថ្មីក្នុងរយៈពេលត្រឹមតែ៣នាទីប៉ុណ្ណោះក្រោយ Leeds នាំមុខ។ ក្រោយមក Bruno Fernandes ក៏បានរកគ្រាប់បាល់បាន២គ្រាប់ទៀតធ្វើអោយរូបគេរកបាន Hat-Trick មុននឹង Fred រកបានមួយគ្រាប់ទៀតជាគ្រាប់បាល់បញ្ចប់ការប្រកួតមួយនេះ។

Bruno Fernandes hails Pogba and Man United fans after 'statement' result vs Leeds – Argentina News

គួរបញ្ចាក់ផងដែលថា Paul Pogba គឺជាកីឡាករទី៧ហើយក្នុងប្រវត្តិសាស្ត្របាល់ទាត់ក្របខណ្ឌ Premier League និងជាកីឡាករទីមួយរបស់ក្លឹបបិសាចក្រហម Manchester United ដែលអាចបញ្ជូនបាល់អោយមិត្តរួមក្រុមទាត់បញ្ចូលទីដល់៤ដងក្នុងមួយប្រកួត៕

ប្រភពព័ត៍មាន៖ Sportsmole