បរទេស៖ Tammy Abraham ត្រូវបានគេរាយការណ៍ថាជិតឈានដល់ការចុះហត្ថលេខាជាមួយក្រុម Roma បន្ទាប់ពីក្រុមនៅប្រទេសអ៊ីតាលីមួយនេះបានឈានដល់ការយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្រុមតោខៀវ Chelsea។

Tammy Abraham 'agrees to join Roma'

កីឡាករវ័យ ២៣ ឆ្នាំរូបនេះគឺមិនទទួលបានការចាប់អារម្មណ៍លោក Thomas Tuchel ឡើយនៅឯក្លឹបតោខៀវ Chelsea ហើយឥឡូវនេះអនាគតរបស់គេកាន់តែស្ថិតក្នុងភាពមិនប្រាកដវិជ្ជាថែមទៀតបន្ទាប់ពីមានវត្តមានរបស់ Romelu Lukaku។ ក្លិប Inter Milan បានប្រកាសនៅថ្ងៃសៅរ៍នេះថាពួកគេទើបតែបានចុះហត្ថលេខាជាមួយនឹងកីឡាករ Edin Dzeko ពីក្លិប Roma ដើម្បីបំពេញចន្លោះប្រហោងពីចាកចេញរបស់ Lukaku ដែលនាំឲ្យក្រុមរបស់លោក Jose Mourinho សម្លឹងមើល Abraham ជាអ្នកជំនួសកន្លែង Edin Dzeko។

Tammy Abraham: Chelsea striker agrees to join Roma after £34m deal agreed  between clubs | Football News | Sky Sports

របាយការណ៍កាលពីថ្ងៃសុក្រនេះបានអះអាងថា Abraham គឺបានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងក្លឹប Roma ហើយបន្ទាប់ពីនៅប្រទេសអុីតាលីបានផ្តល់សំណើរប្រាក់ឈ្នួលចំនួន៥លានផោនក្នុងមួយឆ្នាំដល់រូបគេ ហើយអ្នកសារព័ត៍មានដ៏ល្បីលោក Fabrizio Romanoបានអះអាងថាកិច្ចព្រមព្រៀងនេះគឺបានបញ្ចប់។ លោក Romano បានអះអាងថា Chelsea នឹងទទួលបាន ៤០ លានផោន (៣៤ លានផោន) ពីការលក់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ ហើយ Abraham នឹងត្រូវទៅពិនិត្យសុខភាពនៅប៉ុន្មានថ្ងៃខាងមុខនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole