បរទេស៖ ក្រុមកាំភ្លើងធំ Arsenal ចង់បានបេក្ខភាពអតីតគ្រូបង្វឹក Chelsea និង Inter Milan លោក Antonio Conte មកជំនួសតំណែងលោក Mikel Arteta។

Arsenal told they can do 'better' than Mikel Arteta as Darren Bent backs former Chelsea and Inter Milan manager Antonio Conte to boss Gunners

ទោះបីជាបានជួយក្រុមឈ្នះពាន FA Cup លើកទី ១៤ ក្នុងកំឡុងពាក់កណ្តាលរដូវកាលដំបូងរបស់គាត់ ប៉ុន្តែគ្រូបង្វឹក​សញ្ជាតិ​អេស្ប៉ាញរូបនេះបានត្រឹមតែនាំក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៨ ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុនប៉ុណ្ណោះ។ រដូវកាល ២០២១-២០២២ Arsenal ក៏ចាប់ផ្តើមរដូវកាលមិនគួរឱ្យជឿដែរបន្តាប់ពីបរាជ័យចាញ់ក្រុមទើបនិងឡើងថ្មី Brentford ២ទល់​និង០ ដែលធ្វើអោយអនាគតរបស់លោក Arteta កាន់តែផុយស្រួយនៅទឹកដី Emirate Stadium។ប្រភពពីគេហទំព័រអ៊ីតាលី Tuttosport បាន​ឱ្យ​ដឹង​ថាក្រុម Arsenal កំពុងពិចារណាពីលទ្ធភាពនាំំយកលោក Conte ប្រសិនបើ Arteta ត្រូវបានបញ្ចប់តួនាទី​ស្របពេ​ល​ក្លឹប​ជឿ​ជាក់​​ថាគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះនិងអាចបញ្ចុះបញ្ចូលខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន កីឡាករ Lautaro Martinez មកកាន់​ទឹក​ដី​អង់គ្លេសជាមួយគ្នាផងដែរ ។

Arsenal urged to stick with Arteta despite Antonio Conte links

គួររំលឹកថាលោកConte ធ្លាប់ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League រដូវកាល ២០១៦-២០១៧ ពេលចូលមកដឹកនាំChelsea ជាលើកដំបូង និងបានជួយអោយInter Milan ឈ្នះពានSerieA ជាលើកដំបូងក្នុងរយៈពេល១ទសវត្ស។សម្រាប់លោកArteta ទើបតែ​បាន​​សុំទោសអ្នកគាំទ្រ Arsenal បន្ទាប់ពីបរាជ័យសប្តាហ៏ទី១កាលពីថ្ងៃសុក្រ ធ្លាប់មានប្រវត្តិដឹកនាំឈ្នះ ៤៧លើក ក្នុងចំណោម ៨៧ ប្រកួត​ចាញ់ ២៤ ដងនិងស្មើ ១៦ លើក៕

 

ប្រភពព័ត៍មាន៖ Sportsmole