បរទេស៖ Romelu Lukaku របស់​ក្លិប Chelsea បាន​និយាយ​កាលពីថ្ងៃ​ចន្ទ​ថា រូប​គេ​ជឿជាក់​ថា ពេល​នេះរូប​នេះ «ជាខ្សែ​ប្រយុទ្ធ​ពេញ​លក្ខណៈ​ហើយ» ខណៈ​ដែល​កីឡាករ​ដែលមាន​តម្លៃខ្លួន​ខ្ពស់​ជាង​ប្រចាំ​ក្លិប​មួយនេះ ត្រៀម​សម្របខ្លួន​របស់​គេ​ជាថ្មីនៅ​កីឡដ្ឋាន Stamford Bridge​។

More complete' Romelu Lukaku ready to be a leader for Thomas Tuchel at  Chelsea | Sport | The Times

Lukaku បាន​ចូល​រួម​ជាមួយនឹង Chelsea ជាថ្មី ក្នុងតម្លៃ​ខ្លួន​៩៨​លាន​​ផោន (ស្មើ​នឹង​១៣៥​លាន​ដុល្លារ​អាមេរិក) ពីក្លិប Inter Milan កាលពីសប្តាហ៍មុន​។ កីឡាករ​វ័យ​២៨​​ឆ្នាំ​រូបនេះ អាច​នឹង​បង្ហាញខ្លួន​ជាលើក​ដំបូង​របស់គេ​ក្នុងការ​ប្រកួត​នៅលើ​ទឹកដីក្រុម Arsenal នៅ​ថ្ងៃ​អាទិត្យ សប្តាហ៍​នេះ ហើយ​តារាឆ្នើម​អន្តរ​ជាតិ​បែលហ្ស៊ិក​រូបនេះ កំពុង​តែ​មាន​គម្រោង​បង្ហាញពី​កម្រិត​សមត្ថភាព​ដ៏ខ្លាំង​របស់​គេ ដែល​រូប​គេ​បាន​អភិវឌ្ឍ​ចាប់​តាំងពី​​រូប​គេ​បានលេង​ឲ្យ​ក្រុមតោ​ខៀវ​ជា​លើក​ចុងក្រោយ​។

Watch: First Pictures of Romelu Lukaku in Chelsea Kit Following Club-Record  Move - Sports Illustrated Chelsea FC News, Analysis and More

អស់រយៈពេល​ជិត​១០​ឆ្នាំ​ ក្រោយពី​បាន​ចូលរួម​ជាមួយនឹងក្លិបស្ថិតនៅ​ទីក្រុង​ឡុងដ៍ភាគ​ខាង​លិច​មួយនេះ ក្នុងនាម​ជា​យុវ​ជន​ដែល​គ្មានល្បីល្បាញម្នាក់ Lukaku វិល​ត្រឡប់មក​វិញ​ក្នុងនាម​ជា​ខ្សែប្រយុទ្ធ​ម្នាក់ក្នុង​ចំណោម​ខ្សែ​ប្រយុទ្ធដ៏ឆ្នើម​បំផុត​ក្នុងពិភព​លោក​។​ Lukaku បាន​ប្រាប់​គេហទំ​ព័ររបស់ Chelsea ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មានសមត្ថភាព​ជាង​មុន​។ ខ្ញុំ​ព្យាយាម​បំពេញ​គ្រប់លក្ខខណ្ឌដែល​ខ្សែ​ប្រយុទ្ធ​ម្នាក់​ត្រូវ​មាន ហើយ​ខ្ញុំ​ចង់​រក្សា​ការ​ធ្វើ​ឲ្យល្អ​ប្រសើរ​ឡើង និង​រក្សា​ភាពខ្លាំង​របស់ខ្ញុំ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia