បរទេស៖ សមាជិកថ្មីក្លឹប PSG កីឡាករ Lionel Messi នឹងត្រូវបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម ក្នុងការប្រកួតក្របខ័ណ្ឌ Ligue-1  នៅឯទឹកដី Reims នៅថ្ងៃទី ២៩ ខែសីហាខាងមុខនេះ។

Lionel Messi signs two-year contract with Paris Saint-Germain - CNN

គួរបញ្ជាក់ថាម្ចាស់ពានកីឡាករឆ្នើមលេងល្អ​បំផុតរបស់ពិភព​លោក (Ballon d’Or បាលមាស៦សម័យ)  បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយក្លឹប កាលពីសប្តាហ៍មុន បានចូលរួមហ្វឹកហាត់ចំនួន ៣ លើករួចមកហើយជាមួយមិត្តរួមក្រុមថ្មីរបស់ខ្លួន។ Messi បានចូលលេងការប្រកួតសរុប ៧៧៨ ដងក្នុងរយៈពេល ២១ ឆ្នាំជាមួយក្លឹបBarcelona ដោយស៊ុតបញ្ចូលទីបាន ៦៧២ គ្រាប់និងបង្កើតឪកាសបញ្ចប់ទី បាន៣០៥ប្រកួត។ Messi មិនទាន់ត្រូវបានកក្រុម គ្រូបង្វឹករួមសញ្ជាតិអាហ្សង់ទីនលោក Mauricio Pochettino ប្រញាប់ប្រញាល់ដាក់អោយ កីឡាករវ័យ ៣៤ ឆ្នាំរូបនេះចូលលេងបានឆាប់ពេកនោះទេ។ ប៉ុន្តែយោងការចុះផ្សាយរបស់គេហទំព័រ Sky Sports News បានលើកឡើងថា ខ្សែប្រយុទ្ធស្លាបរូបនេះនឹងត្រូវបង្ហាញខ្លួនចូលលេងនៅលើទីលានជាលើកដំបូងនៅ ចុងខែនេះហើយ។​អតីតប្រធានក្រុមយក្សកាតាឡាន់បានត្រឹមតែអង្គុយទស្សនាការប្រកួតជាមួយមិត្តរួមក្រុម Neymar កំលុងការប្រកួតដែល​យកជ័យជម្នះ ៤ទល់និង២ លើក្រុម Strasbourg កាលពីចុងសប្តាហ៍មុន។

PSG fans cheer on Lionel Messi before win; Nice routs Lille

សម្រាប់ក្រុមជម្រើសជាតិវិញ Messi ក៏ទើបតែដឹកនាំក្រុមពពកសអាហ្សង់ទីនលើកពាន Copa America  ក្រោយពីផ្តួល​ក្រុមគូប្រជែង និងជាក្រុមការពារ​តំណែងជើងឯកប្រេស៊ីលក្នុងលទ្ធផល ១ទល់និង០ កាលពីខែកក្កដាផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole