បរទេស៖ ក្រុមតោខៀវ Chelsea បានបដិសេធឪកាសចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Robert Lewandowski ដោយចាត់ទុកថារូបគេមានវ័យរាងជ្រេបន្តិចទៅហើយយោងតាមការចុះផ្សាយរបស់ កាសែតអាល្លឺម៉ង់ Bild។
ទោះបីជាកីឡាករ Robert Lewandowski បច្ចុប្បន្នមានវ័យ៣២ឆ្នាំបានគ្រងតំណែងជា ម្ចាស់ស្បែកជើងមាសនៅទ្វីបអឺរ៉ុបនិង ត្រូវបានចាត់ទុកថាជាម៉ាស៊ីន រកគ្រាប់បាល់ម្នាក់ នាពេលបច្ចុប្បន្នក្រោយពីបំបែកកំនត់ត្រាលោកGerd Muller ក្នុងនាមជាកីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុតក្នុង១រដូវកាល ប៉ុន្តែខ្សែប្រយុទ្ធជួរមុខ Bayern Munich សញ្ជាតិប៉ូឡូញរូបនេះនៅតែបង្ហាញទម្រង់លេងមិនធ្លាក់ចុះនោះទេ។
ប្រភពខាងលើបន្តថាៈក្លឹប Chelsea មានឪកាសក្នុងការនាំយកLewandowski មកកាន់ទឹកដីStamford Bridge មុនពេលពួកគេយល់ព្រមលើ កិច្ចព្រមព្រៀងទិញ Romelu Lukaku ដើម្បីបំពេញចន្លោះប្រហោងនៅខ្សែប្រយុទ្ធជួរមុខ ជាមួយនិងតម្លៃខ្លួនចន្លោះពី ៨០ទៅ៩០ លានអឺរ៉ូប៉ុណ្ណោះ។ ប៉ុន្តែទីបំផុតChelsea បានបដិសេធការផ្តល់ជូននេះហើយងាកមកការចុះហត្ថលេខានាំយកអតីតកីឡាកររបស់ខ្លួនសញ្ជាតិបែលហ្សិក រូបនេះជំនួសវិញ៕
ប្រភពព័ត៍មាន៖ Besoccer