បរទេស៖ ពាក្យថាបង្កើតឪកាសអោយមិត្តរួមក្រុមបញ្ចប់ទី រឺហៅកាត់តាមបច្ចេកទេសថា (Assists)មិនទទួលបានការពេញចិត្តខ្លាំង ដូចជាការរកគ្រាប់បាល់បញ្ចូលទីតែវាពិតជាមានតម្លៃដល់ក្រុមសម្រាប់ផ្លូវឆ្ពោះទៅរកជ័យជំនះ ។ចាប់តាំងពីការប្រកួតលីគ​កំពូល​អង់​គ្លេសចាប់ផ្តើមដំបូងមកយើងកម្រឃើញមានកីឡាករបាល៉ទាត់ណាដែលអាចបង្កើត​ឪកាសអោយមិត្ត​រួមក្រុម​ស៊ុត​បញ្ចូលទីបាន៣លើកណាស់ ប៉ុន្តែ មានកីឡាករមួយចំនួនអាចធ្វើបានដល់ទៅ៤ដងទៅវិញ។បន្ទាប់ពីPaul Pogba ទើបតែ​ធ្វើ​រឿង​ដ៏អស្ចារ្យ​ខាងលើកំលុងពេលដែលប្រកួតបើករដូវកាលដោយ​ផ្តួលក្រុមភ្ញៀវLeedsUtdរួចមក ​ខាងក្រោមនេះគឺជា​កីឡាករ​៧រូបមកពីក្លឹប៣ដែលធ្លាប់ធ្វើបាននាពេលកន្លងទៅក្នុងនោះមកពីក្លឹប Arsenal៤រូប និង Tottenham​​២រូបព្រមទាំង Man.Utd១រូបផងដែរ។

.Dennis Bergkamp

វីរបុរសរបស់ក្រុមកាំភ្លើងធំ Arsenal សញ្ជាតិហូឡង់លោក Dennis Bergkamp ធ្លាប់បានបង្កើតសមត្ថភាពដ៏អស្ចារ្យនៅ​ពេលដែលរូបលោកបានបង្កើតឪកាស៤ដងជួយអោយArsenal ផ្តួល Leicesterក្នុងលទ្ធផល ៥ទល់និង០ កាលពីដើមឆ្នាំ ១៩៩៩ ។

. Jose Antonio Reyes អស់រយៈពេលជិត៧ឆ្នាំទើបមានកីឡាករជើងថ្មីសញ្ជាតិអេស្បាញ Jose Antonio Reyes បានតាមទាន់កំនត់ត្រារៀមច្បង របស់ខ្លួនកំលុងពេលដែលចូលលេងក្នុងជំនួបជាមួយក្រុមភ្ញៀវ Middlebrough នៅខែមករាឆ្នាំ២០០៦។ កំលុងការប្រកួតនេះ Reyes ធ្វើបានល្អដោយបង្កើតឪកាសបាន៤ដងផងដែរក្នុងពេលលត់Middlebroughចាស់ដៃក្នុងលទ្ធផល៧ទល់និង០។

. Cesc Fabregas ជិត៣ឆ្នាំក្រោយមកអតីតតារាឆ្នើមរបស់ក្រុមកាំភ្លើងធំ Arsenal ម្នាក់ទៀតគឺខ្សែបម្រើកណ្តាលសញ្ជាតិអេស្បាញ Cesc Fabregas ដែលធ្លាប់ជាកីឡាករនាំលេង(Playmaker ដ៏អស្ចារ្យបំផុតម្នាក់នៅក្នុងប្រវត្តិសាស្ត្រ Premier League ។ អតីត​ជនថ្នាលក្លឹប Barcelona បានបង្កើតឪកាស៤ដងសម្រាប់ការប្រកួតដែលពួកគេផ្តួលក្រុមភ្ញៀវ Blackburn Rover នៅក្នុង​លទ្ធផល​៦ទល់និង២ក្នុងការប្រកួតកំលុងដើមខែតុលាឆ្នាំ២០០៩។

៤. Emmanuel Adebayor ៣ឆ្នាំក្រោយមកទៀតអតីតកីឡាករArsenalតែបានផ្លាស់ទៅលេងអោយTottenhamកីឡាករសញ្ជាតិតូហ្គោ Adebayor ធ្វើបានសម្រេចដោយបង្កើតឪកាសបញ្ចប់ទីបាន៤ដងផងដែរ កំលុងការប្រកួតផ្តួលក្រុមសារិកាព្រៃ Newcastle ក្នុងលទ្ធផល ៥ទល់និង០កំលុងការប្រកួតនៅខែកុម្ភៈឆ្នាំ២០១២។

. Santi Cazorla សមាជិកក្រុមកាំភ្លើងធំArsenalទី៥កីឡាករអន្តរជាតិអេស្បាញSanti Cazorla បានAssist ដល់ទៅ៤ដងដូចគ្នាផងដែរ ក្នុងការប្រកួតជិតបិទរដូវកាលពោលគឺនៅកំលុងខែឧសភា២០១៣ក្នុងជំនួបដែលបានធ្វើអោយក្រុម Wigan Athletic ធ្លាក់ ទៅលេងនៅលីគលំដាប់ទីពីរ(Championship)នៅពេលនោះវិញផងដែរ។

. Harry Kane ការប្រកួតទើបតែបានសប្តាហ៏ទីពីរប៉ុណ្ណោះសម្រាប់រដូវកាល២០២០-២០២១ ខ្សែប្រយុទ្ធជួរមុខសញ្ជាតិអង់គ្លេសបាន​បង្កើត​ឪកាស (Assist) ដល់ទៅ៤ដង ក្នុងការប្រកួតទល់និងទល់និងក្រុម Southamptonនៅកំលុងខែកញ្ញាឆ្នាំ២០២០។

. Paul Pogba ចុងក្រោយបំផុតគឺខ្សែបម្រើអន្តរជាតិបារាំង Paul Pogba  ដោយប្រើពេលវេលាប្រមាណ៦៨នាទីប៉ុណ្ណោះ​ដើម្បី​ បង្កើត​ឪកាស​បញ្ចប់ទីដល់ទៅ៤ដងសម្រាប់ការប្រកួត បើកឆាករដូវកាលថ្មី២០២១-២០២២នេះ ពេលផ្តួលLeed United ក្នុង​លទ្ធផ​ល៥ទល់និង១។

ប្រភពព័ត៍មាន៖ 90min