បរទេស៖ អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Man Utd លោក Ole Gunnar Solskjaer មានបំណងចង់បន្តកិច្ចសន្យាថ្មីដល់ កីឡាករសំខាន់ៗចំនួន៥រូបបន្ថែមទៀតកំលុងពេលដែលការប្រកួតរដូវកាលថ្មីក្របខណ្ឌ Premier League បាន ចាប់ ផ្តើម១សប្តាហ៏ដំបូងទៅហើយ នោះ។គួរបញ្ជាក់ថាក្លឹបជើងឯកអង់គ្លេស២០សម័យទើបតែបំពេញការចុះហត្ថលេខានាំ យកកីឡាករខ្សែបម្រើស្លាប Jadon Sancho និងខ្សែការពារកណ្តាល Raphael Varane មកពីលីកកំពូល ២ផ្សេង គ្នា នៅរដូវក្តៅនេះខណៈខ្សែប្រយុទ្ធជួរមុខ Edinson Cavani នៅមានកុងត្រា ១២ ខែទៀតជាមួយក្លឹប។
ទោះយ៉ាងណាអ្នកចាត់ការទូទៅសញ្ជាតិន័រវេរូបនេះមានបំណងបង្កើតភាពជឿជាក់និងទំនាក់ទំនងល្អជាមួយកូនក្រុមដោយ ភារកិច្ចចំបងដែលរូបលោកត្រូវធ្វើផងដែរនោះគឺ ដំឡើងប្រាក់បៀរវត្សដល់កីឡាករឆ្នើមទាំងនោះ។យោងគេហទំព័រ The Sun បានចុះផ្សាយថាៈ លោក Solskjaer សង្ឃឹមថាកិច្ចព្រមព្រៀងថ្មីនិងកើតមានឡើងសម្រាប់កីឡាករ Bruno Fernandes, Luke Shaw, Marcus Rashford និង Harry Maguire ហើយរូបលោកនៅតែមានមានសុទិដ្ឋិនិយមនិងជឿជាក់ថា Paul Pogba និង បន្តកុងត្រាថ្មីជាមួយក្លឹបប៉ុន្តែមិនមែននៅក្នុងខែសីហានេះទេ។

សម្រាប់Shaw និង Rashford នឹងក្លាយជាកីឡាករដែលអាចផ្ទេរចេញដោយគ្មានតម្លៃខ្លួន(free transfer)ជាមួយកិច្ចសន្យានៅOld Traffordមានមិនដល់ ពីរឆ្នាំទេរី៝៝៝៝ឯ Fernandes និង Maguire មានសុពលភាពដល់ឆ្នាំ២០២៥ ។ ទោះយ៉ាងណា លោក Solskjaer ចង់អោយកីឡាករទាំង ៤ រូបនេះមានប្រាក់ឈ្នួលយ៉ាងលើកទឹកចិត្តយ៉ាងហោចណាស់ ២៥០.០០០ ផោនក្នុងមួយសប្តាហ៍។សម្រាប់Pogba មានកុងត្រាតិចជាង១២ ខែជាមួយនិងប្រាក់ពលកម្មប្រមាណ ២៩០.០០០ ផោនក្នុងមួយសប្តាហ៍។

Fernandes រកបានគ្រាប់បាល់បញ្ចូលទី ៤ គ្រាប់ខណៈ Pogba Assistបាន ៤ គ្រាប់ដូចគ្នាក្នុងការប្រកួតដែល Man Utd បំបាក់ Leeds United ក្នុងលទ្ធផល ៥-១ នៅចុងសប្តាហ៍មុនសម្រាប់ជំនួបបើករដូវកាល Premier League។ក្លឹបក៏ត្រៀម លក្ខណៈរួចរាល់ដើម្បីធ្វើដំណើរទៅសួរសុខទុក្ខ Southampton នៅថ្ងៃអាទិត្យសម្រាប់ការប្រកួតសប្តាហ៏ទីពីរផងដែរ៕
 
                