បរទេស៖ Paul Pogba នឹងមិនចុះកុងត្រាថ្មីជាមួយក្លឹបMa.Utd អំឡុងពេលទីផ្សារដោះដូរកីឡាករនៅមិនទាន់ឈាន​ដល់ទីបញ្ចប់​លើកទី១នៅចុងខែសីហា២០២១នេះទេ ។បច្ចុប្បន្នកីឡាករអន្តរជាតិបារាំងរូបនេះស្ថិតនៅក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យា​ដែល​មានស្រាប់ជាមួយក្រុម លោក Ole Gunnar Solskjaer ខណៈដែលគ្រូបង្វឹកសញ្ជាតិន័រវេរូបនេះមិនបោះបង់ការ​ព្យាយាម​បន្តសុពលភាពថ្មីដោយជៀសវាង បាត់បង់រូបកេដោយគ្មានតម្លៃខ្លួន នៅរដូវក្តៅឆ្នាំ ២០២២ខាងមុខនេះ ។

Paul Pogba: PSG prepare bumper contract offer in bid to sign Man Utd  midfielder next summer – Paper Round - Eurosport

Paris Saint-Germain នៅតែបង្ហាញពីការចាប់អារម្មណ៏ចង់បានសមាជិកជ័យលាភីWorld Cup ២០១៨រូបនេះមករួម​ក្រុមទោះ​បីជាក្លឹបបញ្ចប់ការផ្ទេរយកប្រធានក្រុមអ្នកមានបុណ្យ  Lionel Messi មករួមក្រុមនៅក្នុងខែសីហានេះរួចរាល់​ទៅ​ហើយក្តី ។យោងគេហទំព័រ Daily Mail បានអះអាងថាក្នុងការលៈទេសៈ​បែបនេះ Pogba មិនប្រញ៉ាប់​ប្រញ៉ាល់​យល់ព្រម​លើការបន្តលក្ខខណ្ឌថ្មីឬសម្រេចចិត្តអនាគតរបស់ខ្លួនឡើយ។ប្រភពខាងលើបន្ថែមថាគ្រូបង្វឹកMan.Utdចង់អោយ Pogba បន្តកុងត្រា យ៉ាងហោចណាស់ដល់ឆ្នាំ ២០២៥ ជាមួយ ការបន្ថែមប្រាក់ឈ្នួលបន្ថែមទៀតលើប្រាក់ពលកម្មនឿយហត់​ចំនួន​២៩០ ០០០ ផោនក្នុងមួយសប្តាហ៍ដែលរូបគេកំពុងទទួលបាន។

Manchester United handed massive Paul Pogba to Real Madrid worry

កីឡាករវ័យ ២៨ ឆ្នាំរូបនេះទើបតែបង្កើតឪកាសបញ្ចប់ទីបានរហូតដល់ទៅ៤ដង ក្នុងចំណោមជ័យជំនះ ៥ គ្រាប់របស់ Man United លើក្រុមLeeds United កាលពីចុងសប្តាហ៍កន្លងទៅ។ ទោះយ៉ាងណា PSG ត្រូវបានប្រភពមិនច្បាស់ការលើក​ឡើង​ថាពួកគេបានត្រៀមផ្តល់សំណើរលើកិច្ចព្រមព្រៀងរហូតដល់ទៅ ៥១ ០០០០ផោន ក្នុងមួយសប្តាហ៍ជាថ្នូរនិងការ​នាំ​យកសមាជិកជ័យលាភីWorld Cup ២០១៨រូបនេះមករួមក្រុមជាមួយពួកគេ៕

 

ប្រភពព័ត៍មាន៖ Sportsmole