បរទេស៖ Romelu Lukaku កំពុង​តែ​ត្រៀម​បង្ហាញខ្លួន​ជាលើកដំបូង​របស់​គេ​សម្រាប់​ក្លិប Chelsea ពេល​ប្រកួត​ជាមួយនឹងក្រុម Arsenal នៅថ្ងៃអាទិត្យ ក្រោយពីខ្សែប្រយុទ្ធចំណូលថ្មីរូបនេះ បានប្រកាសថា រូបគេនឹងត្រូវពាក់អាវលេខ៩​។ ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិក Lukaku បាន​ចូលរួមជាមួយនឹងក្លិប Chelsea ជាថ្មីក្នុងតម្លៃខ្លួន៩៨លានផោន (ស្មើ​នឹង​១៣៥លានដុល្លារអាមេរិក) ពីក្លិប Inter Milan កាលពីសប្តាហ៍មុន​​។

កីឡាករវ័យ២៨ឆ្នាំរូបនេះបានវត្តមានក្នុងពេលក្រុម Chelsea យកឈ្នះលើក្រុម Crystal Palace ក្នុងការ​ប្រកួត​បើករដូវកាលថ្មីនៃក្របខ័ណ្ឌ Premier League កាលពីថ្ងៃសៅរ៍ ដោយសារតែរូបគេជាប់​ធ្វើចត្តាលីស័ក​​។ ប៉ុន្តែ Lukaku បានចូលរួមហ្វឹកហាត់ជាមួយនឹងសមាជិកក្រុមថ្មីរបស់គេ កាលពីថ្ងៃពុធ ពីមុខអ្នកគាំទ្រជាច្រើនរបស់ Chelsea អំឡុងពេលការហ្វឹកហាត់ដោយ​បើកចំហរ នាកីឡដ្ឋាន Stamford Bridge​។ រូបគេកំពុងតែស្រេកឃ្លានក្នុងការ​បង្ហាញខ្លួនក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងឡុងដ៍ដូចគ្នា នាកីឡដ្ឋាន Emirates នាចុងសប្តាហ៍នេះ។

នៅពេលដែលត្រូវ​បានចោទសួរថា រូបគេអាច​នឹង​ប៉ះជាមួយនឹងក្រុម Arsenal ឬយ៉ាង​ណា Lukaku បានប្រាប់អ្នកយកព័ត៌មានថា៖ «ប្រាកហើយ​។ ខ្ញុំ​បាន​ធ្វើការ​ហ្វឹហាត់ពេញតែម្តង​។ ចាប់ពីពេលនេះ ខ្ញុំ​ចង់ស្គាល់មិត្តរួមក្រុម​របស់​ខ្ញុំកាន់តែច្បាស់បន្ថែមទៀត​។ បន្ទាប់មក ខ្ញុំអាច​ជួបជាមួយនឹងគ្រូបង្វឹក ប្រសិន​បើ​គាត់ចង់ជួបជាមួយនឹងខ្ញុំ​»៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia