បរទេស៖ ប្រធានក្លឹបមាន់ខ្នាយមាស Tottenham Hotspur លោក Daniel Levy ត្រូវបានគេរាយការណ៍ថាបានបដិសេធមិនទទួលទូរស័ព្ទពីក្រុម Manchester City ដែលមានបំណងដាក់សំណើដេញថ្លៃថ្មី ១២៥ លានផោនដើម្បីចុះហត្ថលេខាយកខ្សែប្រយុទ្ធ Harry Kane។

Daniel Levy will play hard ball with Harry Kane

ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ដែលត្រូវបានបដិសេធសំណើរដេញថ្លៃតម្លៃ ១០០ លានផោនកាលពីដើមរដូវក្តៅនេះ ដោយក្លឹប Tottenham Hotspur បានធ្វើពួកគេត្រៀមរៀបចំសំណើរដេញថ្លៃថ្មី មុនទីផ្សារដោះដូររដូវក្តៅនេះត្រូវបិទបញ្ចប់។ Kane ខ្លួនឯងកំពុងសម្លឹងរកការផ្លាស់ប្តូរនៅរដូវក្តៅនេះ ហើយត្រូវបានជឿជាក់ថាគាត់ត្រូវបានក្លឹប Hotspur ផ្តល់ការធានាថាអោយគាត់អាចចាកចេញពី Spurs ប្រសិនបើពួកគេបរាជ័យក្នុងការប្រជែងដណ្តើមពានរង្វាន់កាលពីរដូវកាលមុន។

Daniel Levy hands a special gift to Harry Kane - but it's not what Spurs fans wanted - football.london

ទោះយ៉ាងណាបើយោងទៅតាម The Telegraph បានរាយការណ៍ថាលោក Levy នៅតែប្រកាន់ខ្ជាប់ថា Kane នឹងមិនអាចចាកចេញពី Tottenham នៅរដូវក្តៅនេះបានឡើយ ហើយរូបលោកថែមទាំងមិនព្រមលើកទូរស័ព្ទពីក្រុម Man City ថែមទៀតផង។ លោក Levy ត្រូវបានគេយល់ថាបានដាក់តម្លៃខ្លួន Kane ដល់ទៅ ១៥០ លានផោន ហើយគាត់គឺមិនបានស្ថិតក្រោមសម្ពាធក្នុងការលក់កីឡាករវ័យ ២៨ ឆ្នាំរូបនេះទេ ក៏ព្រោះតែកិច្ចសន្យារបស់ Harry Kane គឺនៅសល់ដល់ទៅ ៣ ឆ្នាំទៀតឯណោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole